កម្ពុជាយកឱកាសបុណ្យសមុទ្រនៅព្រះសីហនុ បង្អួតគោលដៅទេសចរណ៍ឆ្នេរទៅកាន់សកលលោក

(ព្រះសីហនុ)៖ កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រដែលបំផុតលើសកលលោក ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។
ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤​ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃស​ន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនាពេលខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ដែលបច្ចុប្បន្នមាន២៦ប្រទេស។
ឯកឧត្តមបញ្ជាក់ថា «ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។
ដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់ពិព័រណ៍សមរម្យមួយក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ រចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានទទួលនូវការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីរៀបចំឱ្យមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានចាត់ចែងដល់អភិបាលរងខេត្ត និងក្រុមការងារជំនាញចាប់អនុវត្តកិច្ចការងារនេះប្រកបដោយការយកចិត្តទុកដាក់។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ធ្លាប់បានឱ្យដឹងថា ដោយសារកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់និងមុឺងម៉ាត់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរនិងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ហើយជាពិសេសក្លិបឆ្នេរមានការសប្បាយចិត្តរីករាយបំផុត ដោយកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយកមន្ត្រី បានចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញមុនគេក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងនោះ ដែលអាចបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ហើយដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានដោយផ្ទាល់ប្រកបដោយសុវត្ថិភាព រួមទាំងពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរដែលស្អាតជាងគេលើសកលលោក តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានក្នុងការរៀបចំមហាសន្និបាតដោយផ្ទាល់២លើក កាលពីឆ្នាំ២០២០ នៅអ៉ីស្រាអែល និងនៅអង់ហ្គោឡានៅឆ្នាំ២០២១មក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.