ឯកឧត្តម ណេប សាមុត បានប្រគល់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (ដែលមានទីតាំងនៅជាប់នឹងស្ទឹងសង្កែ) ដល់រដ្ឋបាលខេត្តបាត់ដំបង

ភ្នំពេញ៖ នៅរសៀលនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រគល់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (ដែលមានទីតាំងនៅជាប់នឹងស្ទឹងសង្កែ) ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំឡើងមានការគិតគូ លើផ្នែកលក្ខខណ្ឌទីតាំង និងសេវាកម្ម ស្របតាមស្តង់ដា “វិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍”។
សូមបញ្ជាក់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ គឺជាស្ថាបត្យកម្មក្រោមការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារខេត្តបាត់ដំបង”កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយនាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងនាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារ ដោយមានឈ្មោះថា “វិថីលក់ម្ហូបអាហារដងស្ទឹងសង្កែ” មានទំហំ ៦០៦៥m2 (២៨៨m x ២៣m), តូបលក់ម្ហូបអាហារ (Street food) ចំនួន ៤២តូប, និងមានជាប្រភេទ (តូបអាហារក្នុងស្រុក ឬអាហារតាមតំបន់ និងហាឡាល, តូបអាហារចម្អិនលឿន, តូបបង្អែម និងតូបភេស្ជជៈ)។
ទី១). ការអនុវត្តវិធានការដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ពីព្រោះថាក្រុងបាត់ដំបងជាសក្កានុពលនៃការអភិវឌ្ឍគោលដៅទេសចរណ៍ (Secondary City) ទី២).ពង្រឹងបេក្ខភាពខេត្តបាត់ដំបងឆ្ពោះទៅការប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៣ ទី៣). បង្កើនភាពទាក់ទាញភ្ញៀវទេសចរនៅខេត្តបាត់ដំបង ពិសេសផ្នែកទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.