ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បង្ហាញឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-US តែត្រូវរួមគ្នាទប់ស្កាត់កូវីដជាមុន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមបណ្ឌិត ថោង ខុន ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។
ក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។
លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19។
លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេលមានការចូលរួម ដោយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក មកពីក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19 និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការ ស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19 ត្រូវបានបញ្ចប់ និងស្នើបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។
ឆ្លើយតបនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.