សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ (Tourism and Rural Development)។
ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាជាថ្មី ដែលឆ្នាំ២០១៩ កន្លងទៅ ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។
នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។
ដោយឡែក វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦.៦ លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។ ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ផងដែរ។
ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។
លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចុះនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។
ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.