សមាជិកអាស៊ានគាំទ្រជាថ្មីឲ្យកម្ពុជារៀបចំវេទិកាទេសចរណ៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបន្តទៀតនៅឆ្នាំ២០២២

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ដែលធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសសមាជិកអាស៊ានបានបង្ហាញការគាំទ្រជាថ្មីឲ្យកម្ពុជារៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF2022) កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបន្តទៀតនៅឆ្នាំ២០២២។
កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ដែលធ្វើឡើងនៅថ្ងៃនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។
រដ្ឋមន្រ្តីទេសចរណ៍ នៃប្រទេសសមាជិកអាស៊ានទាំងអស់ បានបង្ហាញពីការអបអរសាទរកម្ពុជា ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤នេះ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត តាមរយៈប្រព័ន្ធវីដេអូ ទោះបីស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។
រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានបង្ហាញនូវកង្វល់អំពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ លើវិស័យទេសចរណ៍ វិស័យការងារ ពិសេសគឺវិស័យសេដ្ឋកិច្ច។
បន្ថែមពីនេះទៀត រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន ដោយនៅក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិធ្វើដំណើរមកកាន់អាស៊ានមានត្រឹមប្រមាណ ២៦ លាននាក់ប៉ុណ្ណោះ ធា្លក់ចុះ ៨០.៥%។
ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាលទី២។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធខាងលើ បាននិងកំពុងប្រព្រឹត្តទៅចាប់ថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងរដ្ឋមន្រ្តីទេសចរណ៍ប្រទេសជាដៃគូផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.