សមាគមទេសចរណ៍ធំៗចំនួន ៦ រួមគ្នាថ្លែងអំណរគុណ​ប្រ​មុខ​រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយ​ជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ តាមរយៈក្រសួងទេសចរណ៍ សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន ៦ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជានេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះឱ្យដឹងថា តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន ៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិកកម្ពុជា (PATACC) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ស្ដែងចេញពីទឹកចិត្តរឭកដឹងគុណនេះ តំណាងសមាគម និងសហព័ន្ធទាំង ៦ ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន ៩ ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះផងដែរ។
ជាការពិតណាស់ នៅក្នុងលិខិតថ្លែង
អំណរគុណរបស់តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ (ប្រមាណ ៩៩.៦៤%) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.