សប្ដាហ៍ទី២ខែកញ្ញា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់

(ភ្នំពេញ)៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២៧,៥៩៤នាក់
* ខេត្តកំពត ២៣,៣២៤នាក់
* ខេត្តសៀមរាប ២៣,១៦៩នាក់
* ខេត្តបាត់ដំបង ១៧,៥៧០នាក់
* រាជធានីភ្នំពេញ ១៦,៤៧២នាក់
* ខេត្តកែប ១២,៣៥៧នាក់
* ខេត្តកំពង់ចាម ១១,១៩០នាក់
* ខេត្តកំពង់ស្ពឺ ១០,៩៥៧នាក់។
តួលេខខាងលើ មានការកើនឡើងបន្តិចធៀបនឹងសប្តាហ៍កន្លងមក ជាមួយកំណើនប្រមាណ០.៦៣%។
ទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ ប៉ុន្តែយើងសង្កេតឃើញចរន្តភ្ញៀវនាថ្ងៃអាទិត្យម្សិលម៉ិញដែលជាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុសផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។
ដោយឡែក នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានទទួលរង្វាន់ «ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២» ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.