លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅថ្ងៃសុក្រ ទី ០២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទៅកាន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍នេះ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុកបាភ្នំ មេឃុំធាយ ប្រធានសហគមន៍ និងភាគីពាក់ព័ន្ធនានា។
លោកជំទាវអគ្គរដ្ឋទូត បានសំដែងនូវក្តីរីករាយដែលបានមកទស្សនាតំបន់សហគមន៍នេះ ពិសេសបានឃើញនូវសក្តានុពលសត្វស្លាបដ៏សំបូរបែប ដែលបង្ហាញពីកិច្ចអភិរក្សដ៏ម៉ត់ចត់ពីសំណាក់ស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍។ លោកជំទាវបានថ្លែងអំណរគុណដល់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតឲ្យក្រុមការងារក្រសួងទេសចរណ៍សម្របសម្រួលដំណើរទស្សនកិច្ចមកកាន់តំបន់សហគមន៍នេះ។
ជាលទ្ធផល លោកជំទាវបានបង្ហាញការគាំទ្រចំពោះគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project) ដែលបានស្នើឡើងដោយក្រសួងទេសចរណ៍ក្នុងការរួមចំណែកអភិវឌ្ឍតំបន់សហគមន៍នេះ ពិសេសផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងចំណតទូកសម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលពត៌មានទេសចរណ៍សហគមន៍ និងការតំឡើងប៉ាណូបង្ហាញទីតាំងសហគមន៍ជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.