ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ញើញជាធិបតី បើកសិក្ខាសាលា ថ្នាក់ជាតិស្តីពី «ការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលមានផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook របស់ក្រសួងទេសចរណ៍ និងមានការចូលរួមក្នុងកិច្ចពិភាក្សាពីវាគ្មិនជាតិ និងអន្តរជាតិមកពីស្ថាប័នរដ្ឋ ឯកជន តំណាងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូផងដែរ។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធលើផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ទិសដៅរបស់អង្គភាព និងស្ថាប័ន នានាក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមបណ្តាលមកពីជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាឱកាសក្នុងវិស័យទេសចរណ៍ ជាពិសេសជំរុញការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការស្តារ វិស័យទេសចរណ៍ឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។
ឯកឧត្តម​ ថោង រដ្ឋសក្កិ បានលើកឡើងថា សិក្ខាសាលានេះគឺបានចែករំលែកអំពីផែនការស្ដារវិស័យទេសចរណ៍ឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដ19 ដល់សាធារណៈជន វិស័យឯកជន ដៃគូរ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមអនុវត្តសម្រាប់ឆ្នាំ២០២១-២០២៥ខាងមុខ បានយ៉ាងល្អប្រសើរ ជាពិសេសសទទួលបានភាពចូលថ្មីៗបន្ថែម លើការអភិវឌ្ឍសហគ្រិនភាព ការរជំរុញបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ និងទស្សនទានរបស់សមាគមឧស្សាហកម្មទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិ។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងបង្ហាញពីការគាំទ្ររបស់សហគ្រិនភាពនៅក្នុងវិស័យទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការ ថ្មីៗជាមួយនឹងវិស័យទេសចរណ៍ ដោយផ្តោតសំខាន់ទៅលើការជំរុញសហគ្រិនភាព ក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ឆ្នេរ ក៏ដូចជាផែនការបណ្តុះបណ្តាល ទេសចរ ទៅក្នុងសហគមន៍ផងដែរ។
លោក Federic H. Proulx នាយកប្រតិបត្តិ Wonderpass technology ក៏បានលើកឡើងពីជំហរយ៉ាងមុតមាំ នៅក្នុងកាវិនិយោគលើវិស័យបច្ចេកវិទ្យា ការទូទាត់រហ័ស និងងាយស្រួលនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក៏ដោយ។ លោករំពឹងថា វិស័យទេសចរណ៍នៅកម្ពុជា នឹងមានការរូកចំរើនខ្លាំងនៅក្រោយវិបត្តិកូវីដ១៩ ហើយប្រព័ន្ធនៃការទូទាត់រហ័សរបស់លោក នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹងតែទូទាត់រហ័សទេ និងអាចឈានដល់ការគ្រប់គ្រងព្រិត្តិការណ៍ទេសចរណ៍ កីឡាទេសចរណ៍ និងការគ្រប់គ្រងការទស្សនាផ្សេងៗផងដែរ។
សូមបញ្ជាក់ដែរថា សិក្ខាសាលាបានបែងចែកកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន២ រូបមាន៖
* ទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានវាគ្មិនកិត្តិយសមកពីក្រសួងទេសចរណ៍ នាយកប្រតិបត្តិសហគ្រិនខ្មែរ នាយកប្រតិបត្តិក្រុមហ៊ុនវ័នឌឺផាស អតីតនាយកប្រតិបត្តិការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។
កិច្ចពិភាក្សាបានរំលេចពីការផែនរបស់ស្តារទេសចរណ៍ឡើងវិញ នៅក្នុងកម្រិតមហាអនុតំបន់មេគង្គ និងនៅកម្ពុជា ការចូលរួមចំណែករបស់វិស័យឯកជនលើការអនុវត្ត ផែនការស្តារវិស័យទេសចរណ៍ និងការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធសម្រាប់ចាប់យកឱកាសក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសកិច្ចពិភាក្សា ក៏បានផែនការទទួលកញ្ចប់ ទេសចរណ៍ចាក់វ៉ាកសំាងនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដែលក្រសួងទេសចរណ៍កំពុងរៀបចំ ការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា នៅក្នុងមហាអនុតំបន់ មេគង្គផងដែរ និងការជំរុញការអភិវឌ្ឍន៍សហគ្រិនភាពក្នុងវិស័យទេសចរណ៍ផងដែរ។
២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័សនៅក្នុងវិស័យទេសចរណ៍កម្ពុជា ដោយមានការចូលរួមពីតំណាងវិស័យឯកជន សមាគមឧស្សាហកម្មទេសចរណ៍ និងតំណាងមជ្ឈមណ្ឌលកម្ពុជា៤.០។
កិច្ចពិភាក្សាបានរំលេចពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទូទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រងការទស្សនាក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះ វិស័យឯកជនជាភាគី សំខាន់ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ និងនាវានុវត្តន៍សដំដៅសម្រួលដំណើរទេសចរតាំងការចាប់ផ្តើមដំណើរ រហូតដល់បញ្ជប់ដំណើរ របស់ទេសចរណ៍។ បច្ចេកវិទ្យាទូទាត់រហ័ស និងងាយស្រួលគឺមានភាពចាំបាច់ក្នុងដំណាក់នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សំដៅកាត់បន្ថយការ ប្រើប្រាស់ ក្រដាសប្រាក់ និងមានភាពងាយស្រួលក្នុងការទូរទាត់ គ្រប់គ្រង់ចរន្តសាច់ប្រាក់ និងមានសុវត្ថិភាពផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.