រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកបារាយណ៍ និងរដ្ឋបាលស្រុកតាំងគោក បើកយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩

(ខេត្តកំពង់ធំ ស្រុកបារាយណ៍/ តាំងគោក) នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សូលីដា អគ្គនាយករដ្ឋបាលក្រសួងទេសចរណ៍ ជាលេខាធិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាតំណាង ឯកឧត្តម ថោង ខុ ន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រគល់ម៉ាស់ចំនួន ២ពាន់ ទឹកអាកុល និងទឹកជែលចំនួន ៥២០ដប ដល់រដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក នៅក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ នៅតាមមូលដ្ឋានស្រុកទាំងពីរ។
ក្នុងឱកាសនេះ លោក គង់ សូលីដា បានបញ្ជាក់ថា ការប្រគល់សម្ភារៈសម្រាប់បើកយុទ្ធនាការនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ០៥ ធ្នូ ២០២០ ដែលបានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ចុះត្រួតពិនិត្យឲ្យបានហ្មឺងម៉ាត់ស្តីការអនុវត្តវិធានសុវត្ថិភាពនៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សំដៅចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោក គង់ សូលីដា បានបន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកទាំងពីរ ត្រូវរួមសហការគ្នាបើកយុទ្ធនាការនេះឲ្យមានប្រសិទ្ធភាព ដើម្បីអប់រំផ្សព្វផ្សាយការយល់ដឹងជាសាធារណៈស្តីពីការអនុវត្តវិធានការ និងគោលការណ៍ណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធ ប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋទូទៅ ពិសេសនៅតាមគោលដៅសំខាន់ៗដូចជា តាមទីផ្សារ កន្លែងលក់ដូរ សាលារៀន វត្តអារាម ការជួបជុំ និងការរៀបចំពិធីបុណ្យសាសនា អាពាហ៍ពិពាហ៍ ដោយតម្រូវឲ្យពាក់ម៉ាស់ លាងសំអាតដៃនឹងទឹកអាល់កុល ឬជែល ការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម។ ជាងនេះទៀត រដ្ឋបាលឃុំ មេភូមិ ត្រូវចុះពិនិត្យជាប្រចាំដល់មូលដ្ឋានដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋណាដែលមានរោគសញ្ញាមិនប្រក្រតី ដើម្បីនាំគាត់មកពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព។
លោក គង់ សូលីដា ក៏បានរំលឹកពីការណែនាំរបស់ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលបានណែនាំដល់ក្រុមការងារ រដ្ឋបាលស្រុកទាំងពីរ អនុវត្តយុទ្ធនាការនេះជាប់ជាប្រចាំ និងដូចភ្លៀងរលឹម។ ករណីមូលដ្ឋានអាជីវកម្មណាមិនអនុវត្តតាមវិធានសុវត្ថិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល គឺរដ្ឋបាលស្រុកមានសិទ្ធិរាយការណ៍សុំយោបល់ពីអភិបាលខេត្ត ដើម្បីបិទអាជីវកម្មនោះជាបណ្តោះអាសន្ន។
កន្លងមក អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មចំនួន ០៧ (ដូចជា ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មស្នាក់នៅទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក-ផ្លូវគោក ការីទេសចរណ៍ក្នុងស្រុក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍)។ ក្រសួងក៏បានបែងចែកថ្នាក់ដឹកនាំ សហការជាមួយរដ្ឋបាលរាជធានី ខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ចុះត្រួតពិនិត្យជាប្រចាំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ (រមណីយដ្ឋាន សហគមន៍ទេសចរណ៍)។
ដោយឡែក ក្នុងយុទ្ធនាការនេះ ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្រុង ស្រុក នឹងចុះពិនិត្យបន្ថែមទៅលើមូលដ្ឋានអាជីវកម្មមួយចំនួនទៀត ដូចជា តាមទីផ្សារ កន្លែងលក់ដូរ សាលារៀន វត្តអារាម ការជួបជុំ និងការរៀបចំពិធីបុណ្យសាសនា អាពាហ៍ពិពាហ៍។
លោក គង់ សូលីដា ក៏បានបញ្ជាក់ថា ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងការក្រើនរំលឹកជាប្រចាំរ បស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណាក់កាលនេះ ការចូលរួមអនុវត្តដ៏សកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាក្នុងយុទ្ធនាការពិសេសមួយ គឺជាការសំខាន់ និងចាំបាច់ណាស់។ យុទ្ធនាការនេះត្រូវចាប់ផ្តើមពីឥលូវនេះទៅ ដោយត្រូវមានការអប់រំពន្យល់នូវខ្លឹមសារថ្មីៗបន្ថែមរបស់ក្រសួងសុខាភិបាល។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.