រដ្ឋលេខាធិការក្រសួងទេសចរណ៍៖ ការតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ គឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩

(មណ្ឌលគិរី)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពី “សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសមាសភាពពាក់ព័ន្ធជាច្រើនរូបទាំងក្នុងវិស័យរដ្ឋ ផ្នែកឯកជន ប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញទទួលបន្ទុកអនុវត្តការងារក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
លោកជំទាវបានបន្ថែមទៀតថា ស្របតាមតម្រូវការសហគ្រិនស្ត្រីអាស៊ាន កម្ពុជាមានបេសកកម្មក្នុងការពង្រឹងពង្រីកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាប្រមូលផ្តុំដោយតំណាងសមាគម និងសហព័ន្ធតំណាងឱ្យស្ត្រីក្នុងវិស័យធុរកិច្ច ដែលក្នុងនោះក៏មានស្ត្រីក្នុងវិស័យទេសចរណ៍ផងដែរ។
ម្យ៉ាងទៀតដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ ទន្ទឹមនឹងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវវិធានការណ៍ដោយឡែក និងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារ ទប់ទល់ និងត្រៀមឱ្យបានរួចរាល់សម្រាប់លំហូរទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមានការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍។
ជាការណ៍សំខាន់ចាំបាច់ណាស់ក្នុងការតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ គំនិតអាជីវកម្មថ្មីៗ គំនិតច្នៃប្រឌិតហើយប្លែកៗ ដែលពាក់ព័ន្ធបំផុតនឹងសហគមន៍ដែលអាចផ្គត់ផ្គង់ដោយងាយ ក្នុងតម្លៃសមស្របតាមទីផ្សារ និងនិន្នាការទេសចរណ៍ ជាពិសេសគឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
ដោយឡែកនេះក៏ជាឱកាសល្អ ដែលអាចឲ្យសិក្ខាកាមបានសិក្សាស្វែងយល់អំពីសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធាន «វប្បធម៌ ធម្មជាតិ និងអេកូទេសចរណ៍» ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា៖ ទឹកជ្រោះជាច្រើនកន្លែង ព្រមទាំងធម្មជាតិ ភ្នំតូច ធំ ចម្ការស្រល់ ព្រៃឈើដែលជាជម្រកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។
ព្រមជាមួយនេះ ខេត្តមណ្ឌលគិរី ក៏មានទសន្តិសុខ និងសុវត្ថិភាពល្អផងដែរ ដែលភ្ញៀវទេសចរអាចមកកម្សាន្តបានគ្រប់ពេលវេលា និងគ្រប់រដូវកាល៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.