មីយ៉ាន់ម៉ាអបអរសាទរកម្ពុជា ដែលបោះជំហានជោគជ័យក្នុងការបើកទេសចរណ៍ឡើងវិញ

(ព្រះសីហនុ)៖ ជាមួយនឹងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជា «គោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន» ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយដែរនោះ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជាដែលបានបោះជំហានក្នុងការបើកទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ការបញ្ជាក់របស់ភាគីមីយ៉ាន់ម៉ាយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយឯកឧត្ដម តេ អួង (Htay Aung) រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងប្រតិភូមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពោលគឺក្នុងឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ (១៦-២២ មករា ២០២២)។
នាឱកាសជំនួបខាងលើនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រទេសទទួលភ្ញៀវទេសចរឡើងវិញ «ទេសចរណ៍សុវត្ថិភាព» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរហូតមកដល់ពេលនេះមានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា ក្នុងមួយថ្ងៃជិត២,០០០នាក់។
ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជនកម្ពុជាទូទាំងប្រទេសបានទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ចាប់ពីអាយុ៥ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះបានបន្តផ្តល់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) និងឈានទៅចាប់ផ្តើមចាក់ដូសទី៤ ក្នុងស្ថានការណ៍នៃវីរុសបំប្លែងថ្មីអូមីក្រុង រហូតឈានទៅសម្រេចបានភាពស៊ាំក្នុងសហគមន៍ឆ្ពោះទៅការបើកសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព។
ឯកឧត្ដមរដ្ឋមន្រ្តីមីយ៉ាន់ម៉ា តេ អួង បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជាក្នុងការបោះជំហានឆ្ពោះទៅបើកទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
ឯកឧត្ដម តេ អួង បានថ្លែងយ៉ាងដូច្នេះថា «បទពិសោធន៍នេះនឹងក្លាយជាគំរូសម្រាប់មីយ៉ាន់ម៉ា ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ»។
អង្គប្រជុំទ្វេភាគីនេះបានពិភាក្សាគ្នាលើការងារបន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖
១៖ ជំរុញការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា។
២៖ ជំរុញលើកទឹកចិត្តឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
៣៖ ជួយគ្នាទៅវិញទៅមកលើការអភិវឌឍន៍ធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។
៤៖ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ផ្នែករដ្ឋ ឯកជន និងសារព័ត៌មាន។
៥៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS និងកិច្ចសហប្រតិបត្តិការ CLMV។
ភាគីមីយ៉ាន់ម៉ាក៏បានស្វាគមន៍និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ACMECS លើកទី៥ (កម្ពុជាជាប្រធាន) និងកិច្ចប្រជុំរដ្ឋមន្រ្តី CLMV លើកទី៦ (ឡាវជាប្រធាន) ក្នុងខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
លើសពីនេះទៀត ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាមិត្តភក្តិ ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.