មជ្ឈមណ្ឌលវប្បធម៌ចិន ផ្តល់ម៉ាស់ ២មុឺន និងសម្ភារៈមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ ដែលរួមមានម៉ាស់ចំនួន ២មុឺន និងសម្ភារៈមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ជាពិសេស បន្ទាប់ពីកើតមានព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។
អំណោយដ៏ថ្លៃថ្លានេះ ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍។
កាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។ បន្ថែមលើនេះ ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះ មិត្តចិនបានបង្ហាញឱ្យឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ “សហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា”។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ និងសហការីដែលបាននាំយកម៉ាស់ និងសម្ភារៈមួយចំនួនជូនក្រសួងទេសចរណ៍។ សម្ភារៈទាំងនេះ ពិតជាមានសារៈសំខាន់រួមចំណែកក្នុងការការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.