ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

នៅរាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីលានប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌ “ (The Gala Night Charity Dinner) ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីទស្សនីយ៍ភាពសិល្បៈនេះ មានការសម្តែងជា ០២វគ្គ៖
-វគ្គទី១៖ មានរបាំ ចម្រៀង និងការប្រគំតន្ត្រីចំនួន ១១ (របាំផ្សាយព្រហ្មវិហារធម៌, របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល៍្ប, របាំកិន្នរ, ការសម្តែងឧបករណ៍តន្ត្រីខ្មែរ, របាំគ្រុឌ, ការប្រគំព្យាណូទោលជាមួយរបាំ)
-វគ្គទី២៖ របាំរឿង ព្រះបាទជ័យវរ្ម័នទី៧។
ព័ត៌មានលំអិតអំពីកម្មវិធី និងសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ សូមមេត្តាទាក់ទងលោក​ ថាន់​ សុជាតិ​ លេខទូរស័ព្ទ​ 017 336 813។
សូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌នេះឲ្យបានច្រើនកុះករ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ពិសេសជួយដល់កុមារកម្ពុជាដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.