ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងផ្សារទំនើប

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការ គ.ជ.វ.ទ និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលា ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងផ្សារទំនើប" និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួនសរុប ១៥០រូប។ កម្មវិធីសិក្ខាសាលានេះផ្តោតទៅលើរបៀបវារៈសំខាន់ៗចំនួន០២គឺ៖
១.នីតិវិធីប្រតិបតិ្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារសាធារណៈ
២.នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារទំនើប។
ការរៀបចំនីតិវីធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងផ្សារទំនើបនេះនឹងចូលរួមដល់ការអនុវត្តផែនការយុទ្ធសាស្រ្តរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង របស់រាជរដ្ឋាភិបាលដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.