ចុងសប្ដាហ៍ទី១ខែកញ្ញា ទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់

(ភ្នំពេញ)៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២៩,១៦១នាក់
* ខេត្តកំពត ២៨,០២២នាក់
* ខេត្តសៀមរាប ២៤,៨៤៩នាក់
* ខេត្តបាត់ដំបង ១៧,២៩០នាក់
* រាជធានីភ្នំពេញ ១៦,៧៧៩នាក់
* ខេត្តកណ្តាល ១៤,៥៨៤នាក់
* ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់
* ខេត្តកែប ១០,៩១៩នាក់។
តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។
ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.