ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី

ទីស្តីការក្រសួងទេសចរណ៍៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើវឌ្ឍនភាពការងារក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០២០ ដែលមានការចូលរួមអនុវត្តការងារពីគ្រប់អង្គភាពនាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា៖ រយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអតិប្បរមាទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេសតាមរយៈការបញ្ជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដោយបានបញ្ចូលនូវសូចនាករជាក់លាក់សម្រាប់តាមដានការអនុវត្ត។

បើតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចបានបង្ហាញថា អត្រាស្ត្រីដែលធ្វើការងារមានប្រាក់កម្រៃក្នុងវិស័យចម្បងៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម មានការរីកចម្រើនទោះបីជាអត្រានោះមិនទាន់សម្រេចបានដល់ចំណុចដៅដែលបានកំណត់៥០%ក៏ដោយ។

ដោយឡែកនៅក្នុងវិស័យទេសចរណ៍ ស្រ្តីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ ដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្រ្តី និងបង្កើនភាពអង់អាចដល់ស្រ្តីដែលជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្រ្តីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយចីរភាព និងបរិយាបន្ន។

ផ្តើមពីតួនាទីដ៏មានសារៈសំខាន់ដែលបានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើកកម្ពស់យេនឌ័រនៅគ្រប់ដំណើរការការងាររបស់ខ្លួនស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រនៅក្នុងវិស័យរបស់ខ្លួន។

លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរដល់គ្រប់អង្គភាពនាយកដ្ឋាន មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីអនុវត្តទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវដើម្បីជំរុញកំណើនទេសចរណ៍ឡើងវិញ នៅក្នុងដំណាក់កាល និងក្រោយនៃវិបត្តិជំងឺកូវីដ-១៩៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.