កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានពាក់កណ្ដាល ដោយគ្រោងបញ្ចប់ និងបើកដំណើរការនៅចុងឆ្នាំ២០២១

(ភ្នំពេញ)៖ កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០%ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។

វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.