ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក)

(ឧត្តរមានជ័យ​)​ ស្រុកអន្លង់វែងជាទីតាំងដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនៅជាប្រធានបទសម្រាប់ការពិភាក្សាវែកញែក ដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ អន្លង់វែងបានក្លាយជាស្រុកចុងក្រោយគេបង្អស់ដែលធ្វើសមាហរណកម្មចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់ពី ឈិត ជឿន ហៅ (តា ម៉ុក) អតីតមេដឹកនាំខ្មែរក្រហម បានគ្រប់គ្រងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩។ តាម៉ុកធ្លាប់ជាប្រធានភូមិភាគនិរតីរបស់រប​បខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា "កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)"។ របបនេះត្រូវបានជឿថាទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជិត២លាននាក់។
នៅក្នុងពេលដែលតា ម៉ុកគ្រប់គ្រងស្រុកអន្លង់វែង អំណាចរបស់តាម៉ុក រីកដុះដាលកាន់តែខ្លាំងឡើង ហើយប្រជាជនស្រុកអន្លង់វែងមានសេចក្តីគោរពចំពោះតាម៉ុកយ៉ាងខ្លាំង។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់គាត់ តា ម៉ុក បានចំណាយពេលជាច្រើនខែក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានក្លាយជាកេរ្តិ៍ដំណែលនៃសម័យកាលដែល តា ម៉ុក កាន់អំណាចនៅស្រុកអន្លង់វែង (១៩៨៩-១៩៩៨)។ សព្វថ្ងៃនេះ អតីតផ្ទះតាម៉ុក គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងទាំង១៤ ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។ នៅពេលធ្វើដំណើរដល់ស្រុកអន្លង់វែង ភ្ញៀវទេសចរកម្រខកខានឱកាសក្នុងការចូលទៅទស្សនា "សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង" ដែលធ្លាប់ជាផ្ទះរបស់តាម៉ុកនេះណាស់។
បច្ចុប្បន្ន មានពិព័រណ៌រូបថត១០០សន្លឹកបានដាក់តាំងបង្ហាញជូនសាធារណជននៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ដែលរូបថតនីមួយៗ បាននឹងកំពុងពាំនាំនូវរឿងរ៉ាវដ៏ច្រើនអនេកស្តីពីអតីតកាលដ៏អន្ធការរបស់ប្រទេសកម្ពុជា និងបម្រើឱ្យការចងចាំនិងការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅចំពោះសម័យកាលនោះ។
(ប្រវត្តិ និងរូបភាព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.