ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ធ្វើបទអន្តរាគមនលើអនុសាសន៍ និងជំនួយបច្ចេកទេសស្តារវិស័យទេសចរណ៍តាមរយ: Video Conference ជាមួយអង្គការទេសចរណ៍ពិភពលោក

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) ស្តីពីកញ្ចប់ជំនួយបច្ចេកទេសសម្រាប់ស្តារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយវិបត្តិ COVID-19 តាមរយ: ប្រព័ន្ធ Video Conference នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ អង្គការទេសចរណ៍ពិភពលោកបានអញ្ជើញឯកឧត្ដម ថោង ខុន ធ្វើបទអន្តរាគមន៍ជាមួយរដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងវិធានការស្តារវិស័យទេសចរណ៍នៅក្រោយវិបត្តិ COVID-19។
នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្ដម ថោង ខុន បានថ្លែងថា បញ្ហាការរីករាលដាលនៃមេរោគ COVID-19 នៅកម្ពុជាបច្ចុប្បន្ន គឺបានកំពុងបង្កការប៉ះពាលខ្លាំងដល់វិស័យទេសចរណ៍ ក្នុងនោះរាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបាននិងកំពុងផ្តោតការរឹតបន្តឹងខ្លាំងភ្ញៀវអន្តរជាតិ និងកម្មករខ្មែរដែលធ្វើការនៅក្រៅប្រទេស ឆ្លងដែនមកកម្ពុជាវិញ ដោយតម្រូវឲ្យគេធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅពេលមកដល់។
ឯកឧត្ដម ថោង ខុន បញ្ជាក់ថា កញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ពិភពលោកនេះ គឺមានសារសំខាន់សម្រាប់ការរៀបចំផែនការស្តារអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៅក្រោយវិបត្តិ COVID-19 ខណៈអនាគតពិភពលោករំពឹងថា ទាំងអស់គ្នានៅក្នុងរស់នៅក្នុងតំបន់មួយតាមបែបថ្មីៗ ដែលមានវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង។
ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ពិភពលោកនេះ គឺមានឯកសារជាយុទ្ធសាស្ត្រ និងវិធីសាស្ត្រជាច្រើនដែលជាវិធាន និងជាអនុសាស្ត្រជាច្រើន សម្រាប់ដាក់ឲ្យបណ្តាប្រទេសជួបការប៉ះពាលលើវិស័យទេសចរណ៍ធ្វើការអនុវត្ត ដើម្បីស្តារស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិទេសចរណ៍។
នៅក្នុងកិច្ចប្រជុំ Video Conference របស់អង្គការទេសចរណ៍ពិភពលោកនេះ តំណាងអង្គការសហប្រជាជាតិ និងតំណាងធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញអំពីកញ្ចប់ជំនួយបច្ចេកទេសសម្រាប់ស្តារវិស័យទេសចរណ៍ និងពន្យល់អំពីលក្ខណៈនានា ដើម្បីឲ្យបណ្តាប្រទេសអាចទទួលបានកញ្ចប់ហិរញ្ញប្បទានយកទៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្រោយវិបត្តិ COVID-19 នេះដែរ។
តាមរបាយការណ៍ អង្គការទេសចរណ៍ពិភពលោក បានអោយដឹងថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ផលប៉ះពាល់ទេសចរណ៍អន្តរជាតិមានការធ្លាក់ចុះក្នុងអត្រាប្រមាណ ២២% ខាតបង់ប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ប្រមាណ ៨០ ពាន់លានដុល្លារ ស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 មានការវិវត្តកាន់តែធ្ងន់ធ្ងរ និងបានបង្ខំឱ្យប្រទេសជាគោលដៅទេសចរណ៍ចំនួន ៩៧ ប្រទេស (ស្មើ៤៥%) បានបិទទាំងស្រុង ឬមួយផ្នែកនៃច្រកព្រំដែនរបស់ខ្លួន។
អង្គប្រជុំបានឲ្យដឹងថា មានប្រទេសចំនួន ៦៥ ប្រទេស (ស្មើ៣០%) បានពន្យារទាំងស្រុង ឬមួយផ្នែកនៃជើងហោះហើរអន្តរជាតិ និង ៣៩ ប្រទេសផ្សេងទៀត (ស្មើ១៨%) បានដាក់ចេញវិធានការរឹតត្បិតការចូលមកដល់របស់ភ្ញៀវទេសចរមកពីបណ្តាប្រទេស ឬតំបន់មួយចំនួន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.