ដេ​ី​ម្បី​ចូលរួម​អបអរសាទរ​ពិធី​សម្ភោ​ធ វិមាន​អនុ​ស្សាវ​រីយ៏​ឈ្នះ ឈ្នះ និង​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តការណ៍ SEA-Game

ដេ​ី​ម្បី​ចូលរួម​អបអរសាទរ​ពិធី​សម្ភោ​ធ វិមាន​អនុ​ស្សាវ​រីយ៏​ឈ្នះ ឈ្នះ និង​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តការណ៍ SEA-Game 2023 ខាងមុខនេះ ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ឱ្យ អនុវត្ត​ជា​ផ្លូវការ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile Apps) ឈ្មោះថា​៖ «Hospitality-Tourism &Border» ដែល​ភ្ញៀវទេសចរ អាច​ចូលរួម​វាយតម្លៃ​បដិសណ្ឋារកិច្ច​ល្អ​របស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ជា ០៨​ភាសា (​ខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ និង​វៀតណាម​)​។​

​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​នេះ អាច​ផ្ដល់​ភាពងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អាច​ចូលរួម​ផ្ដល់​មតិ​យោបល់​វាយតម្លៃ​ជា​រៀងរាល់​ថ្ងៃ​ម្ដង​លើ​សេវា​ច្រកទ្វារ​អន្ដរជាតិ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​បាន​ដោយ​សេរី​។​

​សូមបញ្ជាក់​ថា​៖ ភ្ញៀវទេសចរ​អាច​ទាញយក (Download) កម្មវិធី​នេះ​តាមរយៈ (App Store ចំពោះ​ទូរស័ព្ទ IPhone តាម​តំណ​លី​ង​៖ https://goo.gl/CF4AMy និង Play Store តាមរយៈ​តំណ​លី​ង​៖ https://goo.gl/W3uBxx សម្រាប់​ទូរស័ព្ទ Android)៕

​សូម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា ដើម្បី​ឱ្យ​បដិសណ្ឋារកិច្ច​ល្អ​ក្លាយ​ជា​របៀបវារៈ​ជាតិ ព្រមទាំង​បាន​ស្នើ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ផ្ដល់​សេវា​ប្រកបដោយ​បដិសណ្ឋារកិច្ច​ល្អ​ប្រកប​ដោយ​ស្នាមញញឹម រួសរាយ​រាក់ទាក់ និង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ដល់​ភ្ញៀវទេសចរ​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.