ក្រសួងទេសចរណ៍ចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមកបំពេញការងារនៅក្រសូងទេសចរណ៍

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងនៅកន្លែងធ្វើការ ក្រសួងទេសចរណ៍បានបញ្ជាទិញតេស្តរហ័ស (Rapid Test) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលមកបំពេញការងារនៅក្រសូងទេសចរណ៍ ចាប់ពីថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។
ចំពោះបែបបទ នីតិវិធី និងរបៀបនៃការធ្វើ Rapid Test នេះ ក្រសួងទេសចរណ៍បានចាត់មន្ត្រីជំនាញតាមអង្គភាពនីមួយៗ ឲ្យចូលរួមវគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល ដើម្បីធ្វើជាជនបង្គោលក្នុងការបង្រៀនបន្តពីការធ្វើ Rapid Test នេះ ទៅមន្ត្រីរាជការតាមអង្គភាពនីមួយៗរបស់ខ្លួន។
សម្រាប់យុទ្ធនាការធ្វើតេស្តរហ័សនេះ ក្រសួងបានចែកមន្ត្រីជំនាញជា ០២ក្រុម (០១ក្រុមនៅអគារក្រសួងចាស់ និង ០១ក្រុមទៀតនៅអគារថ្មី) ហើយដែលបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការធ្វើ Rapid Test រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ដែលចូលបំពេញការងារនៅក្រសួងទេសចរណ៍៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.