ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បញ្ជាឱ្យថ្នាក់ដឹកនាំក្រសួង-មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ

(ភ្នំពេញ)៖ ខណៈដែលស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់មានភាពស្រាក់ស្រាននៅឡើយនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការចុះពង្រឹង តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួង-មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ រួមមាន៖
១៖ បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីចូលរួមបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឧស្សាហកម្មទេសចរណ៍។
២៖ ណែនាំឱ្យផ្នែកជំនាញបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ពិសេសទេសចរណ៍តាមបែបអេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍ជនបទ ដែលអាចនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ពេញនិយម នៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ តែត្រូវអនុវត្តន៏ហ្មឺងម៉ាត់តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
៣៖ សិក្សារៀបចំជាបណ្ដើរៗនូវការទាក់ទាញទេសចរអន្តរជាតិជាថ្មី បន្ទាប់ពីពិភពលោកទទួលស្គាល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជាផ្លូវការ ខណៈក្រសួងសុខាភិបាលមានសុទិដ្ឋិនិយមថា អាចនឹងមានវ៉ាក់សាំងទទួលស្គាល់ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២១។
៤៖ ត្រូវជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមប្រពន្ធអនឡាញ​ឱ្យបានសកម្ម។
៥៖ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំង ២៥ រាជធានី-ខេត្ត ពិសេសមូលដ្ឋានអាជីវកម្មខ្នាតតូច ដែលបច្ចុប្បន្នសង្កេតឃើញថា ភាគច្រើនជាប្រភេទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុកខ្នាតតូច និងលក្ខណៈគ្រួសារ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យបង្កើតក្រុមការងារថ្នាក់ក្រសួងបន្ថែម ដើម្បីចុះជួយជំរុញការអនុវត្តនេះដល់មូលដ្ឋានថ្នាក់ក្រុង-ស្រុក ដោយត្រូវមានកិច្ចសហការពីរដ្ឋបាលថ្នាក់ក្រុង-ស្រុកក្នុងការអនុវត្តកិច្ចការនេះ ដោយត្រូវអនុវត្តឱ្យបានសកម្មដូចពេយុទ្ធនាការខែមេសាកន្លងមក។
៦៖ ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាល គ្រប់គ្រងមន្ត្រីរាជការ ដោយបញ្ចូលបែបបទនៃការអនុវត្តគន្លងថ្មី ពោលគឺមន្ត្រីរាជការទាំងអស់ត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់រៀងរាល់ម៉ោងធ្វើការ រក្សាគម្លាតសុវត្ថិភាព ចេញចូលត្រូវវាស់កម្ដៅ និងត្រូវបាញ់អាកុលជានិច្ច ត្រូវឧស្សាហ៍លាងដៃនឹងអាកុល ហើយត្រូវតាមដានអាការៈខ្លួនឯង ប្រសិនបើមានជំងឺផ្ដាសាយ ត្រូវនៅឱ្យឆ្ងាយពីអ្នកដទៃ ឬក៏មានសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩ ត្រូវទៅរកគ្រូពេទ្យជាបន្ទាន់។
ដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចុះវាយតម្លៃ និងផ្តល់ឡាប៊ែលបញ្ជាក់ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទូទាំងប្រទេសទើបសរុបបានចំនួន ១,៤១៦ ទីតាំងប៉ុណ្ណោះ ដែលឯកឧត្តមរដ្ឋមន្ត្រីបានដាស់តឿនឱ្យមានការខិតខំទ្វេរដង ហើយត្រូវមានការបូកសរុបរៀងរាល់ខែ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.