អង្គការទេសចរណ៍ពិភពលោក នឹងជួយគាំទ្រកម្ពុជាក្នុងការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ ដែលធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន លោក Zhu Shanzhong នាយកប្រតិបត្តិតំណាងអង្គការទេសចរណ៍ពិភពលោក បានសន្យាជួយផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីស្តារវិស័យទេសចរកម្ពុជាឡើងវិញ។
ជំនួយបច្ចេកទេសទាំងនោះ មានដូចតទៅ៖
១៖ ការផ្តល់ជំនួយបច្ចេកទេស តាមរយៈមូលនិធិជំនួយសហប្រតិបត្តិការបច្ចេកទេសចិន-អង្គការទេសចរណ៍ពិភពលោក។
២៖ អង្គការទេសចរណ៍ពិភពលោក នឹងផ្តល់ការសហការផ្តល់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍អាស៊ាន ការបង្កើតមុខរបរ (Start UP) និងកម្មវិធីនវានុវត្តន៍នៅកម្ពុជា។
៣៖ គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់រៀបចំកម្មវិធីបណ្តុះបណ្តាល UNWTO Asia Pacific Executive ឆ្នាំ២០២១ លើកទី១៥ នៅកម្ពុជា ដែលជាផ្នែកមួយសម្រាប់ការទាក់ទាញទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា។
៤៖ បន្តគាំទ្រសហការរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីទេសចរណ៍ម្ហូបអាហារនៅកម្ពុជា។
៥៖ គាំទ្រសហការដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីរាជទូតយុវជនទេសចរណ៍មេគង្គឡាងឆាង នាអំឡុងចុងឆ្នាំ២០២១ ដែលកម្ពុជានឹងអាចសហការលើព្រឹត្តិការណ៍ផ្សេងៗទៀតរបស់អង្គការទេសចរណ៍ពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការវិថីសូត្ររបស់អង្គការទេសចរណ៍ពិភពលោកផងដែរ។
៦៖ គាំទ្រជំនួយបច្ចេកទេសក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៥។
សូមរំលឹកផងដែរថា អង្គរការទេសចរណ៍ពិភពលោកបានគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែព្រះស៊ីហនុ ដែលជាសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនៃមនុស្សជាតិ និងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.