ស្រូវមួយចំនួនកំពុងខ្វះទឹកស្រោចស្រព! ឯកឧត្ដមបណ្ឌិត ថោង ខុន ដឹកនាំក្រុមការងារអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់កសិករនៅស្រុកបារាយណ៍ និងតាំងគោក

(កំពង់ធំ)៖ ខណៈដែលស្រែស្រូវមួយចំនួនរបស់ប្រជាកសិរករកំពុងខ្វះខាតទឹកស្រោចស្រព ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវរបស់ប្រជកសិករនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពនេះ។
ជាក់ស្ដែង នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រួមទាំងក្រុមការងារពាក់ព័ន្ធបានចុះទៅពិនិត្យដោយផ្ទាល់ នូវស្ថានភាពកង្វះខាតទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ ខណៈម៉ាស៊ីនបូបទឹកជាច្រើនគ្រឿងកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍។
លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកដែលរងផលប៉ះពាល់មានប្រមាណ ២,០០០ហិកតា ក្នុងនោះឃុំស្រឡៅរងការប៉ះពាល់ខ្លាំងជាងគេ គឺមានប្រមាណ ៣៥០ហិកតា។ រីឯដីស្រែក្រៅពីនោះនៅមានសង្ឃឹមខ្លះ ព្រោះប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានភ្លៀងដែលធ្វើឲ្យស្រូវអាចរស់បាន។
ចំណែកនៅស្រុកបារាយណ៍វិញ ស្រែស្រូវដែលរងផលប៉ះពាល់មានចំនួន ១,៣០០ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ៦៥០ហិកតា។ ដូច្នេះបើសរុបផលប៉ះពាល់ទាំងពីរស្រុកនេះមានចំនួន ៣,៣០០ហិកតា ដោយសង្គ្រោះបានសរុបចំនួន ៩៥០ហិកតា។
ឆ្លើយតបនឹងអនុសាសន៍រាជរដ្ឋាភិបាល និងតាមសំណើរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន, ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ក៏បានចាត់ឲ្យកងអន្តរាគមន៍សង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ចុះបូមទឹកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកខ្វះខាតទឹកធ្វើស្រែចម្ការយ៉ាងខ្លាំងនៅក្នុងស្រុកចំនួនពីរ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០។
ក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើនេះ កងអន្តរាគមន៍របស់សម្ដេចតេជោ ហ៊ុន សែន បាននាំយកម៉ាស៊ីនបូមទឹកចំនួន ៣០គ្រឿង និងម៉ាស៊ីនរបស់ក្រសួងធនធានទឹក និងឧតុនិយមចំនួន ២គ្រឿងទៀតផងដែរ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសាទរចំពោះសកម្មភាពរបស់កងអន្តរាគមន៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសហការចុះជួយស្រែស្រូវរបស់ពួកគាត់បានទាន់ពេលវេលា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.