សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពី " ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍" និង"ស្តង់ដាបង្គន់សាធារណៈកម្ពុជា"

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពី " ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍" និង"ស្តង់ដាបង្គន់សាធារណៈកម្ពុជា"

(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃសុក្រ ១០រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសុីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសុីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពី "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងស្តង់ដាបង្គន់សាធារណៈកម្ពុជា" ក្រោមអធិបតីភាព លោក ម៉ាង សុីណេតអភិបាលរង ខេត្តព្រះសីហនុ និង លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជម្រុញការប្រលងប្រណាំង ក្រសួងទេសចរណ៍ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ទាំង៤ខេត្ត រួមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍យ៉ាងច្រើនកុះករ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២" និង "ស្តង់ដាបង្គន់សាធារណៈកម្ពុជាលើកទី២" ដល់ប្រតិបត្តិករទេសចរណ៍ និងជម្រុញអោយមានការចុះឈ្មោះតាមប្រព័ន្ធ Online អោយបានច្រើន ដើម្បីឈានទៅទទួលរង្វាន់នាពេលខាងមុខ។

គួរបញ្ជាក់ថា ៖
-ស្ដង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍មាន៧ប្រភេទរង្វាន់
-ស្តង់ដាបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ផ្តោតលើ ០៥គោលការណ៍ណែនាំ
-ស្តង់ដាបង្គន់សាធារណៈកម្ពុជា ផ្តោតលើ ០៧សូចនាករ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.