រដ្ឋមន្ត្រី ថោង ខុន ជំរុញ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គ្រប់​ភាគី​ពាក់ព័ន្ធ​រួសរាន់​រៀបចំ​ខ្លួន​ចូលរួម​តាំង​ពិ​ព័

(​ភ្នំពេញ​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម សកម្ម​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៌​នោះ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​ដោយ​បាន​អំពាវនាវ និង​ជំរុញ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​នានា និង​គ្រប់​ភាគី​ពាក់ព័ន្ធ​រួសរាន់ ក្នុង​ការរៀបចំ​ខ្លួន​ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុង​ឱកាស​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ ឈ្នះ ឱ្យបាន​កាន់តែ​រហ័ស និង​ទាន់​ពេលវេលា​។​

​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩-៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ថោង ខុន បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមការងារ​នី​មួយៗ ដូចជា​ស្ដង់​ពិព័រណ៍​សមិទ្ធផល ២០​ឆ្នាំ របស់​ក្រសួង​-​ស្ថាប័ន ពិព័រណ៍​សមិទ្ធផល របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែង ទស្សនី​យ ភាព​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល ព្រម​ជាមួយ​នឹង​ការណែនាំ​អំពី​ការរៀបចំ​រាល់​សកម្មភាព ពិព័រណ៍​សិល្បៈ កីឡា​ឱ្យ​បាន​សម្បូរ​បែប និង​ប្រកបដោយ​ភាព​ទាក់ទាញ ។​

​យោងតាម​កិច្ចប្រជុំ​នោះ​បាន​បង្ហាញថា ស្តង់​ពិព័រណ៍​មាន​ចំនួន​សរុប ជាង ៥៦២​ស្ដង់ មកពី​ក្រសួង​ស្ថាបន​ផ្សេងៗ​គ្នា​ចែកជា​បួន តំបន់ A,B,C,D តំបន់ A និង B សម្រាប់​ពិព័រណ៍​សមិទ្ធផល ខណ​ដែល​តំបន់ C និង D គឺ​សម្រាប់​ពិព័រណ៍​ម្ហូបអាហារ (​ភូមិ​ម្ហូប​ឆ្ងាញ់​)​។ តំបន់​ទាំង​៤​នេះ មាន​ការចូលរួម​ពី​គ្រប់​ក្រសួង -​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​ស្ដង់​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​នានា និង​មាន​ការចូលរួម​ពី​ប្រទេស​ជា​មិត្ត​មួយចំនួន​ថែមទៀត​។ ដោយឡែក ចំពោះ​ពិព័រណ៍​សមិទ្ធផល​ក្រសួង​-​ស្ថាប័ន​បាន​ត្រៀម​រួចរាល់​ហើយ ហើយ​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុម​ការងារ​បាន​ទទួល​ការចុះ​ឈ្មោះ​ជិត​រួចរាល់​ហើយ ។ ចំពោះ​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា​មាន​១២​ប្រភេទ​កីឡា​ក៏​បាន​ត្រៀម​រួចរាល់​រួម​ទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ក៏​បាន​ត្រៀម​រៀបចំ​រួចរាល់ ទាំង​កម្មវិធី​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ទាំង​កម្មវិធី​លៀង​សាយ​ភោជន៍​។​

​ឯកឧត្តម ថោង ខុន ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​កែលម្អ ការតាំង​ភ្លើង​នៅ​តាម​ចំណុច​សំខាន់ៗ ប្រកប​ដោយ​សោភ័ណភាព និង​ភាព​ទាក់ទាញ​បន្ថែមទៀត និង​ធ្វើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាពិសេស​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូន​ជាដើម ដែល​ធ្វើ​យ៉ាងណាឲ្យ​ព្រឹត្តិការណ៍​សម្ពោធវិ​មាន​ឈ្នះ​ឈ្នះ​កាន់តែ​ល្បី​រន្ទឺ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ទន្ទឹម​នោះឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំលឹក​គ្រប់ផ្នែក​ក្នុង​អនុគណៈកម្មការ​បន្តស​ហ​ការ​គ្នានិង​បន្ត​សហការ​ជាមួយ​អនុគណៈកម្មការ​ដទៃ​ឱ្យបាន​ល្អ ដើម្បី​ជោគជ័យ​ត្រចះត្រចង់​នៃ​ពិធីបុណ្យ​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.