ពិធីបុណ្យ​ទ​នេ្ល​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រៀម​រួចរាល់​រង់ចាំ​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​បុណ្យ​ទន្លេ បាន​ស្នើ​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ពង្រឹង​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ពិសេស​គឺ​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​ក្នុង​ទីក្រុង នៅ​ពេល​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ​ឆាប់ៗ​នេះ​។​

​ការលើកឡើង​បែប​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ត្រួតពិនិត្យ​ការរៀបចំ​បុណ្យ​មុន (​ចុងក្រោយ​)​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ថោង ខុន បាន​រំលឹក​យ៉ាង​ដូច្នេះ​ថា «​សូម​ស្នើ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ធ្វើការ​សិក្សា​ពិនិត្យ​ឱ្យបាន​ដិតដល់​ចំពោះ​បញ្ហស​ន្តិ​សុខ សណ្ដាប់ធ្នាប់ ពិសេស​គឺ​បញ្ហា​កកស្ទះ​ចរាច​រណ៍​ធ្វើ​ដំណើរ​របស់​យានយន្ត ដែល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឆ្លងកាត់ និង​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​ទន្លេ ខេត្ត​កំពង់ឆ្នាំង​»​។ ត្រូវ​យកចិត្តទុកដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចរាច​រណ៍ និង​រថយន្ត​សង្គ្រោះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ២៤​ម៉ោង និង​នៅ​ទីតាំង​សំខាន់ៗ​នៃ​ពិធី​បុណ្យ​ទន្លេ​នេះ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ដល់​រដ្ឋបាល​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​ជាមួយ​សមាគម​សិប្បកម្ម​ផលិត​ក្អម ឆ្នាំង រៀបចំ​តាំងពិព័រណ៍​ឱ្យបាន​ល្អ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខេត្ត​ឱ្យ​ប្រជាជន និង​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​។ មួយវិញទៀត ត្រូវ​យកចិត្ត​ជ្រើសរើស​បង្ហាញ​ផលិតផល​កសិកម្ម សិប្បកម្ម​ដែល​ផលិត​បាន​ក្នុង​ប្រទេស និង​មាន​លទ្ធភាព​នាំ​ចេញ​ឱ្យ​បាន​ច្រើន​។ ត្រូវ​ខិតខំ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ឱ្យបាន​ច្រើន ដើម្បី​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខនេះ​។ ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ឱ្យបាន​ល្អ ទាំង​អនាម័យ ទាំង​សេវា និង​តម្លៃ​ឱ្យបាន​សមរម្យ​។ ត្រូវ​ចាប់ផ្តើម​សាកល្បង វិថី​ម្ហូមអាហារ Food Street មួយ​តាម​ស្តង់ដា​ដែល​ទើបបាន​បង្កើត​ឡើង ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​បញ្ចូល​ទៅ​ក្នុង​សូចនាករ នៃ​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត​» ក្នុង​ពេល​ថ្មីៗ​នេះ​។​

​អង្គប្រជុំ​បាន​បូកសរុប​វាយតម្លៃថា អ្វីៗ​បាន​រៀបចំ​ត្រៀម​រួចរាល់​តាម​ផែន​ការណែនាំ​នៅ​សល់​កិច្ចការ​តូចតាច​ខ្លះ ដែល​សប្តាហ៍​ក្រោយ និង​បញ្ចប់​ជា​ស្ថាពរ​។​

​សូមជម្រាបថា បុណ្យ​ទន្លេ​លើក​ទី​៥ រយៈពេល​៣​ថ្ងៃ នៅ​ខេត្ត​កំពង់ឆ្នាំង ខាង​មុខ​នោះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី និង​ក្រោម​ម្លប់​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.