បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្នុងដំណាក់កាលកូវីដ-១៩

(ខេត្តស្វាយរៀង) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍និងជាប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែន​អន្តរ ជា​តិ និងច្រក​ទ្វារ​អន្តរ​ជា​តិទូទាំងប្រទេស ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេសចរណ៍​និងជា​ប្រធាន​លេខាធិការ​ដ្ឋា​នបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ត្រីសមត្ថកិច្ចដែលប្រចាំការ​នៅ​ច្រកទ្វាររួមមាន នគរ​បាល​អន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក មន្ត្រីបសុពេទ្យ រដ្ឋបាល​ស្រុក​​កំពង់រោទិ៍​សរុប​ចំនួន​៦២នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិ​សណ្ឋារ​កិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលជាច្រកទ្វារសេដ្ឋកិច្ចនិង​ទេស​ចរណ៍​មួ​យ​យ៉ាងសំខាន់ក្នុងខេត្ត ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព​ទេសចរឱ្យ​បាន​ល្អ​ប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការ​រក្សា​សន្តិ​សុ​ខ សុវត្ថិភាពទេសចរតាមគោលដៅទេសចរណ៍នានាក្នុងខេត្តនិងជាពិសេសការរៀបចំទីកន្លែងសម្រាប់​ធ្វើ​ចត្តាឡីស័កដល់ភ្ញៀវទេសចរអន្តរជាតិនិងប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់តាមច្រកទ្វារមួយនេះ។
​ឯកឧត្តម ហោ សារុន បានបញ្ជាក់ថា នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាត​ត្បា​ត​នៅបណ្តាប្រទេសជាច្រើនលើ​សកល​​លោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូន ឆ្លងកាត់ព្រំដែន​មានកផល​ប៉ពាល់​យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរ​អន្តរ​ជា​តិ​ចំនួនប្រមាណ១,៣លាន​នាក់ ថយ​ចុះ -៨០,២% ធៀបនឹងឆ្នាំ២០១៩កន្លងទៅ ហើយភ្ញៀវទេសចរ​ក្នុង​ស្រុក​ធ្លាក់ចុះក្នុងរង្វង់ប្រមាណ២០% ជា​មួយ​ការ​បាត់​បង់​​ប្រាក់​ចំណូលប្រមាណ ៣ ប៊ីលានដុល្លារអាមេរិក​ នៅ​ ឆ្នាំ២០២០នេះ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបាននិងកំពុងរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩ ដែលនៅក្នុងបរិបទនេះ យើងត្រូវចេះរស់នៅធម្មតា​តាមគន្លងថ្មី ដោយប្រកាន់យកៈ ១.ពាក់ម៉ាស់ឱ្យ​បាន​ត្រឹម​ត្រូវ, ២.លាង​ដៃនឹងសាប៊ូ អាល់កុល, ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយ​​ចាប់ពី ១ម៉ែត្រកន្លះ​ឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង ព្រមទាំងត្រូវអនុវត្ត ៣កុំ៖ ១. កុំចូល​ទៅ​កន្លែង​បិទជិត​គ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២.កុំ​ទៅ​កន្លែង​មនុស្ស​ច្រើ​ន​កុះករ, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមាន​ផ្តាសា​យ​ ឬសង្ស័​យ​មានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។
ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានបន្ថែមថា សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​តែងតែ​ខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាន​និរន្តរភាពនៃវិស័យ​ទេស​ចរ​ណ៍ ដោយបានដាក់ចេញនូវយុទ្ធ​សាស្ត្រ​​​គាំ​ទ្រ​និងសកម្មភាពឆ្លើយតបនានាដូចជា ការដាក់ចេញ​វិធាន​សុ​វត្ថិភាពទេសចរណ៍ ការជំរុញចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង និងការរៀបចំផែនទីចង្អុល​ផ្លូវក្នុងការរៀបចំស្តារនិង​លើកស្ទួយវិស័យទេសចរណ៍​កម្ពុជា​ឡើងវិញ​ក្នុង​អំឡុ​ង​ពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩​​។ រាជរដ្ឋាភិបាល​កម្ពុ​​ជា​ដាក់ចេញ ផែនទីចង្អុលផ្លូវ​ស្តីពី​ផែនការស្តារ​ និង​លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយ​វិបត្តិ​ជំងឺកូវីដ-១៩ ​ ដោយបែងចែកជា៣ដំ​ណាក់កាល៖ ១.ដំណាក់កាលទី១ (Resilience & Restart) សំដៅ​ការ​គ្រប់គ្រងវិបត្តិក្នុង​ដំណាក់កាល​ទម្លាប់ថ្មី និងរៀបចំការស្តារទេសចរណ៍​ឡើង​វិញ​(ឆ្នាំ២០២០-២០២១) ពីព្រោះ​ថាវិបត្តិនេះបានផ្តល់នូវឱកាស​យើងពិចារណាឡើ​ងវិញនូវប្រព័ន្ធ​សម្រាប់​ផ្តល់​​​ឱ្យវិស័យទេសចរណ៍​កម្ពុ​ជា កាន់តែមានភាពធន់និងប្រកប​ដោយនិរន្តរភាពសម្រាប់អនាគត ហើយក្នុងដំណាក់កាលនេះ យើងត្រូវរួមគ្នា​កា​ត់​បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ឱ្យបានជាអតិបរមា។ ភាពជឿជាក់និងភាពទុកចិត្តត្រូវគិតពីដើមខ្សែដល់​ចុងខ្សែ ដោយគិតចាប់ពីច្រកទ្វារអន្តរជាតិដែលភ្ញៀវទេសចរចូលមកកម្ពុជានិងបន្តបន្ទាប់ដល់សេវាកម្ម​ស្នាក់នៅ​ ហូបចុក ធ្វើដំណើរ សកម្មភាពកម្សាន្តនានារហូតដល់ការវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញប្រកបដោយ​ភាពកក់ក្តៅ។​ ២.ដំណាក់​កាល​ទី២ (Recovery) ដើម្បីស្តារឡើង​វិញ​នៃវិស័យ​ទេសចរ​ណ៍​កម្ពុជាក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់​បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យ​បាន​​ជាអតិបរិមា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ ឱ្យ​ស្រប​តាមតម្រូវការទីផ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាព​កម្ពុជាជាគោលដៅ​ទេសចរណ៍ប្រកបដោយសុវត្ថិភាព​ក្រោយវិបត្តិ​ជំងឺកូវីដ-១៩។ ៣.ដំណាក់កាលទី៣ (Relaunch) ការ​រៀប​​ចំឆ្ពោះទៅអនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជាសំដៅទាញ​យកផល​ប្រយោជ​ន៍​​ពីការ​អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានជាអតិបរិមាប្រកបដោយនិរន្តរភាព និងការ​ទទួលខុសត្រូវឱ្យបាន​លើស​មុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃ​វិស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេសចរណ៍កម្ពុជា​ឱ្យ​មាននិរន្តរភាព គុណភាព និងវៃឆ្លាត។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់សមត្ថកិច្ចច្រកទ្វារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើ​បដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ ​តែម៉ឹងម៉ាត់ក្នុង​ការ​ងារ​​ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ និងបង្ការការនាំចូល វីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.