«​ជី​ផាត​» ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​អា​រ៉ែ​ង​

«​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហើយ​វា​ត្រូវ​បាន​វា​តម្លៃ​ជា​តំបន់​អេកូ​ទេស ចរណ៍​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​អា​រ៉ែ​ង​។​

​តំបន់​អូកូ​ទេសចរណ៍ «​ជី​ផាត​» មាន​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន មាន​ដូច​ផ្នូរ​បុរាណ​មាន​អាយុកាល​ប្រមាណ ៥០០​ឆ្នាំ​, ពាង​បុរាណ​, មើល​ថ្ងៃ​លិច​ពី​កំពូលភ្នំ​, លេង​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត​, ចាក់​បង្កង​ពេល​រាត្រី​, មើល​អំពិល​បំពែក​, ជិះទូក​កម្សាន្ត​តាម​ដៃ សមុទ្រ​ជាដើម​។​

​ដើម្បី​បាន​ជ្រាប​ច្បាស់​ថា តំបន់​អេកូ​ទេសចរណ៍ «​ជី​ផាត​» មាន​ការទាក់ទាញ​យ៉ាងណា​នោះ សូម​ស្តាប់​ការបញ្ជាក់​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​