គោលដៅ​ទេសចរណ៍​ជាច្រើន​របស់​កម្ពុជា កាន់តែ​ត្រូវបាន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​ឡើងៗ នា​ឱកាស​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ នៅ​ប្រទេស​វៀតណាម​

(​ភ្នំពេញ​)៖ ក្រោយពី​បាន​ចូលរួម​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ អំពី​គោលដៅ​ទេសចរណ៍​ជាច្រើន នៅក្នុង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​តូចធំ​នានា កម្ពុជា​មាន​ការជឿជាក់​ថា គោលដៅ​ទេសចរណ៍​ជាច្រើន​របស់​ខ្លួន កាន់តែ​ត្រូវបាន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​ឡើងៗ​បន្ថែមទៀត នា​ឱកាស​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX) ដែល​ទើប​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម​។​

​ការចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ នៅក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នា​ឱកាសលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទេសចរណ៍ ក្រុម​សិល្បៈ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមហ៊ុន​ឯកជន ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២២ ដែល​ធ្វើឡើង​ស្របពេល​ជាមួយ​គ្នា​នឹង​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៣៨ ចាប់ពី​ថ្ងៃ​ទី​១៦-១៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហា​ឡុង ខេត្ត​ក្វាង​នី​ង ប្រទេស​វៀតណាម​។​
​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា «​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​» គឺជា​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​អាស៊ាន ដែល​បាន​បង្កើតឡើង​ដើម្បី​ទិញ​-​លក់​កញ្ចប់​ទស្សនកិច្ច និង​សេវាកម្ម​ទេសចរណ៍ ផ្លាស់ប្ដូរ ចែករំលែក​បទពិសោធ​ន៍ និង​បង្កើត​ភាព​ជា​ដៃគូ​ក្នុង​ធុរកិច្ច​ទេសចរណ៍​ជាមួយគ្នា សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។​

​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ នា​ឆ្នាំ​២០១៩ នេះ​ផង​ដែរ គេ​សង្កេតឃើញ​មាន​ស្ដង់​ជាង ៣០០​ស្ដង់ មាន​អ្នកចូលរួម​ជិត ១,៥០០​នាក់ មកពី ៥២​ប្រទេស ក្នុងនោះ​មាន​អ្នក​លក់​ចំនួន ៦៤០​នាក់ អ្នកទិញ (Buyers) ៣៦២​នាក់ អ្នកសារព័ត៌មាន (Media) ១៤៥​នាក់ ប្រតិភូ​ចូលរួម​ប្រជុំ ៣៤០​នាក់ និង​ប្រតិភូ​ផ្សេងៗ​ទៀត​ចំនួន ១៦២​នាក់​។​

​ក្រសួង​ទេសចរណ៍​បាន​ចូលរួម​តាំង​បង្ហាញ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​មាន​វប្បធម៌ និង​ធម្មជាតិ ដោយ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ចូលរួម​ចំនួន ១២​ក្រុមហ៊ុន ក្នុងនោះ​មាន​សណ្ឋាគារ​ចំនួន​៨ ទី​ភ្នាក់ងារទេសចរណ៍​ចំនួន​៣ និង​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ចំនួន​១ រួម​ជាមួយ​សិល្បការិនី​បុរាណ ៣​រូប មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​។​

​ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ប្រតិភូ​ក្រសួង​ទេសចរណ៍​បានន​ជួបពិភាក្សា​ការងារ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន​ជាមួយនឹង​ធុរជន វិនិយោគិន សារព័ត៌មាន និង​អ្នកជំនាញ​ទេសចរណ៍​ជាច្រើន សំដៅ​ជំរុញ​ទេសចរ និង​វិនិយោគិន​មក​ទស្សនា និង​បណ្ដាក់ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត ក្នុងនោះ​ពន្លា​ក្រសួង​ទេសចរណ៍​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ជាង ១០០០​នាក់​។​

​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក៏​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​ដល់​អ្នកសារព័ត៌មាន​អន្តរជាតិ នៅក្នុង​កម្មវិធី Media Briefing អំពី​វឌ្ឍនភាព​នៃ​គោលដៅ​ទេសចរណ៍ ផលិតផល​ទេសចរណ៍​ថ្មីៗ ស្ថិតិ​ទេសចរ​ឆ្នាំ​២០១៨ និង​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​ថ្មីៗ ដែល​កម្ពុជា​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក្នុង​នោះ​កម្ពុជា​ក៏​មាន​ការផ្សព្វផ្សាយ​អំពី​កម្ពុជា គឺ​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ និង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ផងដែរ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ ឲ្យ​កាន់តែ​ជោគជ័យ និង​ប្រសើ​ឡើង​បន្ថែមទៀត​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.