កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៧ ដំណើរការនៅទីក្រុងហាឡុង ប្រទេសវៀតណាម

(ហាឡុង)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន--ឥណ្ធា លើកទី៧ នៅទីក្រុងហាឡុង ប្រទេសវៀតណាម នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ASEAN Tourism Forum 2019 ) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា បានអបអរសាទរចំពោះកំណើនទេសចរមកទស្សនាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ឆ្នាំ២០១៨ មានចំនួន១៣៩.៥លាននាក់ កើនឡើង៧.៤%។

កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន--ឥណ្ធា លើសកម្មភាពចម្បងៗដូចជា៖

* ការចែករំលែកបទពិសោធន៍ការអនុវត្តល្អៗ ស្តីអំពីការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព
* ការផ្តល់ជំនួយទៅវិញទៅមកផ្នែកអប់រំបណ្តុះបណ្តាលសំដៅអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
* សហការផ្សព្វផ្សាយ និងរៀបចំសៀវភៅ ស្តីអំពីទេសចរណ៍ពុទ្ធសាសនា។

ដោយឡែក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណដល់​ប្រទេសឥណ្ឌា ព្រមទាំងបានលើកឡើងអំពីការគាំទ្ររបស់កម្ពុជាតទៅទៀត លើការរៀបចំ ទិវាយោហ្គាអន្តរជាតិ (International Yoga Day) ដែលតែងតែធ្វើឡើងរៀងរាល់ឆ្នាំនៅកម្ពុជា។ ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក៏បានស្នើសុំឲ្យឥណ្ឌា ជួយជម្រុញការហោះហើរត្រង់កម្ពុជា-ឥណ្ឌា សំដៅទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាបន្ថែមទៀត។ លោករដ្ឋមន្រ្តីក៏បានអញ្ជើញឥណ្ឌា ឲ្យចូលរួមវេទិកាវិនិយោគទេសចរណ៍កម្ពុជា ស្របពេលជាមួយគ្នា នៃទិវាពិព័ណ៍ទេសចរណ៍កម្ពុជាអំឡុងខែកញ្ញា ឆ្នាំ២០១៩។

សូមជម្រាបជូនផងដែរថា​ ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២លាននាក់ កើនឡើង១១% ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៦៥,៨៨២នាក់ កើនឡើង១០.៦%៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.