កីឡាករឡាវក្លាយជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង !

កីឡាករឡាវក្លាយជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង !

(កែប)៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានបញ្ចប់ជាស្ថាពរហើយ ក្រោយដំណើរការប្រកួតរយៈពេល៣ថ្ងៃ ក្នុងនោះកីឡាករឡាវ ជាអ្នកគ្រងជើងឯកប្រណាំងកង់ពិភពលោក រយៈពេល៣ថ្ងៃនេះ បន្ទាប់ពីបូកពិន្ទុសរុបបានខ្ពស់ជាងគេ។

ការប្រណាំងឆ្លងកាត់៤ខេត្ត រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះ មានចម្ងាយផ្លូវសរុប៤៥៤.៦គីឡូម៉ែត្រ។

សម្រាប់ពិធីបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក និងលោក កែន សត្ថា អភិបាលខេត្តកែប រួមទាំងគណៈកម្មការបច្ចេកទេសមកពីសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ក្រុមការងារ និងកីឡាករជាតិ-អន្ដរជាតិផងដែរ។

សម្រាប់លទ្ធផលជារួម ក្នុងការប្រកួតរយៈពេល៣ថ្ងៃ រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman មកពីក្លឹប Team Sapura Cycling។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team។

រីឯលទ្ធផលប្រកួតដំណាក់កាលទី៣ ដែលចេញដំណើរពីក្លោងទ្វារចូលភ្នំបូកគោ ដល់មុខសាលាខេត្តកែប និងជិះជុំវិញក្រុងកែប៥ជុំ រួមមាន៖

* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករហ្វីលីពីន Quita Ronnilan មកពីក្លឹប Go For Gold Philippines។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករហុងកុង Lau Wan Yan Vincent មកពីក្លឹប HKSI Pro Cycling Team។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករម៉ាឡេស៊ី Zakaria Akmai Hakim មកពីក្លឹប Team Sapura Cycling។

ដោយឡែកចំណាត់ថ្នាក់កីឡាករធ្វើបានល្អជាងគេ ក្នុងរយៈពេល៣ថ្ងៃ រួមមាន៖

* កីឡាករក្មេងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Rosli Muhammad Nurfitri Ammar ទទួលបានជយលាភីអាវពណ៌ស។
* កីឡាករប្រណាំងជែងល្អជាងគេ បានទៅកីឡាករម៉ាឡេស៊ី Mohd Zariff Muhamad Nur Aiman ទទួលបានជយលាភីអាវពណ៌បៃតង។
* កីឡាករប្រណាំងឡើងភ្នំល្អជាងគេ បានទៅកីឡាករហុងកុង Choy Hiu Fung ទទួលបានជយលាភីអាវក្រហម។
* កីឡាករធ្វើបានល្អជាងគេ ទាំងជែង និងឡើងភ្នំ បានទៅកីឡាករហុងកុង Phounsavath Ariya ទទួលបានជយលាភីអាវពណ៌លឿង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.