ក្រសួងទេសចរណ៍ ទទួលបានសម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ១៩ ពីក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានទទួលសម្ភារបរិក្ខារមួយចំនួន មានដូចជាទឹកសម្លាប់មេរោគម៉ាក Sakkin Water ឧបករណ៍សម្លាប់មេរោគក្នុងបរិយាកាស ទូសម្លាប់មេរោគ និងម៉ាស៊ីនវាស់កម្តៅ និងលាងដៃដោយស្វ័យប្រវត្តិពីក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។
ការទទួលសម្ភារបរិក្ខារខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត​ ថោង ខុន រដ្ឋមមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកឧកញ៉ា តាំង គួង នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់ក្រុមហ៊ុន ដែលបានផលិតទឹកសម្លាប់មេរោគប្រកបដោយស្តង់ដា និងគុណភាពខ្ពស់នៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា។
លោកឧកញ៉ា តាំង គួង បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ចំពោះការគាំទ្រដល់ផលិតផលរបស់ក្រុមហ៊ុន ដែលលោកតែងតែគិតគូរដល់ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងទេសចរណ៍នូវទូសម្លាប់មេរោគ ១ គ្រឿង ម៉ាស៊ីនសម្លាប់មេរោគក្នុងបរិយាកាស ៥ គ្រឿង ម៉ាស៊ីនវាស់កម្តៅ និងលាងដៃដោយស្វ័យប្រវត្តិ ១ គ្រឿង ទឹកសម្លាប់មេរោគចំណុះ ១០០ មីលីលីត្រ ៤៨០ ដប ទឹកសម្លាប់មេរោគចំណុះ ៥០០ មីលីលីត្រ ២៤ ដប ទឹកសម្លាប់មេរោគសម្រាប់ Refill ចំណុះ ១០ លីត្រ ៣០ ប្រអប់ ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
លោកឧកញ៉ា តាំង គួង បានបញ្ជាក់ថា ទឹកសម្លាប់មេរោគម៉ាក Sakkin Water ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ជាផលិតផលធម្មជាតិ (Organic) ងាយស្រួលប្រើ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងបរិស្ថាន និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ១៥-៣០ វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិនដោយបាញ់លើដៃ ផ្ទៃមុខ និងអាចប្រើប្រាស់ជាមួយម៉ាស៊ីនសម្លាប់មេរោគក្នុងបរិយាកាស ដើម្បីបន្សុទ្ធខ្យល់ សម្លាប់មេរោគ មេរោគបង្កជំងឺ និងបាក់តេរីផ្សេងៗ ហើយវាក៏ជួយកម្ចាត់ក្លិនមិនល្អ ដូចជាក្លិនបារី ក្លិនផ្សែង និងក្លិនបាក់តេរីផ្សេងៗ ដែលផ្តល់មកវិញនូវបរិយាកាសបរិសុទ្ធ ព្រមទាំងជួយបន្សាបអាឡែកហ្ស៊ី និងសម្រួលផ្លូវដង្ហើមដល់ទារក ស្រ្តីមានផ្ទៃពោះ និងមនុសចាស់ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.