ក្រសួងទេសចរណ៍៖ គណៈកម្មការទេសចរណ៍អាស៊ានទាំងបួន ពិភាក្សាលើការស្តារវិស័យទេសចរណ៍ឡើងវិញ និងវិធានការទប់ទល់វិបត្តិកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៥-២៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ានទាំង៤ ដើម្បីពិភាក្សាគ្នាលើការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ និងពិភាក្សាលើវិធានការនានា សម្រាប់ទប់ទល់វិបត្តិជំងឺកូវីដ-១៩។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា កិច្ចពិភាក្សាទាំងនេះត្រូវបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន លោក លឹម ចុកហយ តាមរយៈ Video Conference ក្នុងនោះរួមមាន៖
* ទី១៖ កិច្ចប្រជុំគណៈកម្មាធិការប្រកួតប្រជែងទេសចរណ៍អាស៊ានលើកទី៩
* ទី២៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) លើកទី២៣
* ទី៣៖ កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ (ASITDC) លើកទី៩
* ទី៤៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃធនធានទេសចរណ៍អាស៊ាន (ATRMEC)។
ឯកឧត្ដមអគ្គនាយកបានបន្ថែមទៀតថា ស្របពេលជាមួយកិច្ចប្រជុំគណៈកម្មការទេសចរណ៍អាស៊ាន ក៏មានកិច្ចប្រជុំក្រុមការងារដៃគូទីផ្សារទេសចរណ៍អាស៊ានលើកទី៩ផងដែរ។
គណៈកម្មការទេសចរណ៍អាស៊ាន បានដាក់ចុះនូវគោលនយោបាយធំៗមួយចំនួន ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធានការនានាសម្រាប់ទប់ទល់នឹងវិបត្តិកូវីដ-១៩ មានដូចតទៅ៖
* ទី១៖ អាស៊ានគាំទ្រការរៀបចំគោលការណ៍ណែនាំស្តីពី ការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិក កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ដែលដឹកនាំដោយកម្ពុជា។
* ទី២៖ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។
* ទី៣៖ អាស៊ាននឹងរៀបចំគោលការណ៍ណែនាំស្តីពីវិធានអនាម័យ និងសុវត្ថិភាព ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់វិធានអនាម័យ និងសុវត្ថិភាពសម្រាប់វិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូវីដ-១៩។
* ទី៤៖ ជំរុញការវិនិយោគវិស័យទេសចរណ៍អាស៊ាននឹងដាក់ចេញសេចក្តីណែនាំស្តីពី ការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។
* ទី៥៖ អាស៊ានកំពុងរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួមក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន។
* ទី៦៖ អាស៊ាននឹងរៀបចំផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
* ទី៧៖ អាស៊ានកំពុងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ានឆ្នាំ២០២១-២០២៥៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.