ក្រសួងទេសចរណ៍​ប្រឡង​ជ្រើសរើស​សិក្ខាកាម​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេ សចរ នាពេល​បច្ចុប្បន្ន និង​អនាគត​

ក្រសួង​ទេសចរណ៍​បានអនុញ្ញាត​ឲ្យ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្ត​សៀមរាប រៀបចំ​ការប្រឡង​ជ្រើសរើស​សិក្ខាកាម​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ជំនាន់​ទី​៦ និង​ថ្នាក់​តំបន់​សៀមរាប និង​តំបន់​ជុំវិញ ជំនាន់​ទី​២៧ ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង ៧៧១​នាក់​។ ឯកឧត្ដម ប៉ាក់ ស​ខុម រដ្ឋ​លេខធិការ​ក្រសួង​ទេសចរណ៍ ជា​ប្រធាន​គណកម្មការ​ចម្រុះ​ទទួលបន្ទុក​ការបណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ចូលរួម​ពិធី​ជ្រើសរើស និង​បើក​វិញ្ញ​សា​ប្រឡង​។​

​ការប្រឡង​នេះ​បាន​រៀបចំ​ឡើង​នា​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ សាខា​ខេត្ត​សៀមរាប សម្រាប់​ភាសា​ឯកទេស​ចំនួន ១២​ភាសា រួមមាន​៖ ភាសា​ចិន ជប៉ុន កូរ៉េ ថៃ វៀតណាម អង់គ្លេស បារាំង អ៊ីតាលី អេ​ស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និង​ម៉ាឡេស៊ី​។​

​សិក្ខាកាម​ដែល​ប្រឡង​ជាប់​វិញ្ញាសាសរសេរ​នាពេលនេះ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រឡង​វិញ្ញាសា​ផ្ទាល់មាត់​ភាសា​ឯកទេស​ក្នុង ដំណាក់ កាលបន្ទាប់ ហើយ​បេក្ខជន​ប្រឡង​ជាប់​វិញ្ញាសា​ទាំង​២ នឹង​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុង​ថ្នាក់​រយៈពេល​៤​ខែ នៅ​សាកលវិទ្យា ល័យ បៀ​ល​ប្រា​យ និង​ចុះ​កម្មសិក្សា​រយៈពេល​២​ខែ តាម​ក្រុមហ៊ុន​ទេសចរណ៍​នានា ។ សិក្ខាកាម​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ដើម្បី​ស្នើសុំ​អាជ្ជា​បណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​សៀមរាប និង​តំបន់​ជុំវិញ​។​

​តប​តាម​ការអញ្ជើញ​របស់​ក្រសួង​ទេសចរណ៍ ការប្រឡង​វិញ្ញាសាសរសេរ​ខាងលើ មាន​ការចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) តំណាង​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា តំណាង​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។​

​ការបណ្ដុះបណ្ដាល​ជំនាញ និង​ការបង្កើត​ឱកាស​ការងា​ដល់​យុវជន​ជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​អ ភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ប្រកបដោយ​ចីរភាព​។ មគ្គុ​ទេស​ទេសចរណ៍ មាន​តួនាទី​ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ និង​ជួយ​ផ្សព្វផ្សាយ​សក្កដានុពល​ទេសចរណ៍​កម្ពុជា ទៅ​ឆាក​អន្តរជាតិ​។ ដូចនេះ មគ្គុទ្ទេស​ទេសចរណ៍​ត្រូវ​មាន​ចំណេះ​ទូលំទូលាយ ជំ នាញ​កម្រិត​ខ្ពស់ និង​អត្ត​ចា​រឹកល្អ​។​

​សូម​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជាង​៥០០០​នាក់​។ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ប្រ មាណ​ជាង ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​សរុប​ប្រមាណ​១​ម៉ឺន​នាក់​។ បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​ផ្តល់​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៦២​ម៉ឺន​នាក់ ហើយ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​ផ្ទាល់​ចំនួន​១​លាន​នាក់ ឆ្នាំ​២០២៥ ប្រមាណ ១.២​លាន​នាក់ និង​ឆ្នាំ​២០៣០ ប្រមាណ​១.៧​លាន​នាក់​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.