ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​មន្ត្រី​ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​ជំរុញ​ដល់​ប្រតិបត្តិ​ករ​ដាក់​ពាក្យ​ស្នើសុំ និង​បន្ត​អាជ្ញា​បណ្ណ​

(​ភ្នំពេញ​)៖ ក្រសួង​ទេសចរណ៍​បាន​ជំរុញ​ដល់​មន្ត្រី​អធិការកិច្ច​ក្រោម​ឱវាទ ត្រូវ​ចុះ​ធ្វើ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច​នៅតាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដើម្បី​ជំរុញ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ និង​បន្ត​អាជ្ញា​បណ្ណ​អាជីវកម្ម សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការគ្រប់គ្រង​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍ ប្រកប ដោយ​គុណភាព ប្រសិទ្ធភាព​។​

​ការជំរុញ​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​បូកសរុប​ការងារ​អធិការកិច្ច​ទេសចរណ៍​ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​តំណាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​អង្គ​សិក្ខាសាលា​ដែល​បាន​រៀបចំ​ឡើង​នា​ឱកាស​នេះ​មាន​សមាសភាព​ចូលរួម​សរុប​ចំនួន ១៤៦​រូប ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ ៥​រូប មន្ត្រី​ទីស្តីការ​ក្រសួង​ទេសចរណ៍ ១៧​រូប និង​មន្ត្រី​អធិការកិច្ច​ក្រសួងទេសចរណ៍ ១២៤​រូប​។​

​ឯកឧត្តម ប្រាក់ ច័ន្ទ​តារា អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ការរៀបចំ​សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការគ្រប់គ្រង​ឧស្សាហកម្ម និង​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

​ឯកឧត្តម ប្រាក់ ច័ន្ទ​តារា បាន​បន្តថា ការពង្រឹង​សមត្ថភាព​មន្ត្រី​អធិការកិច្ច ដែល​មាន​សម្បទា​ជា​នគរបាល​យុត្តិធម៌ គឺជា​កត្តា​គន្លឹះ និង​ចាំបាច់​បំផុត ដើម្បី​ឱ្យ​មន្ត្រី​អធិការកិច្ច​មាន​សមត្ថ​ភាព​ពេញលេញ ក្នុង​ការជំរុញ​ឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ព្រមទាំង​បទ​ប្បញ្ញត្តិ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ប្រកបដោយ​ប្រសិទ្ធភាព​។​

​ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ បាន​កោតសរសើរ​ថា សិក្ខាសាលា​នេះ​ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន​ចំណេះដឹង និង​ធនធានមនុស្ស​ដ៏​សំខាន់ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ ឆ្នាំ​២០១២-២០២០ ពិសេស​ការពង្រឹង​ធនធាន​មនុស្ស​លើ​ការងារ​អធិការកិច្ច​ទេសចរណ៍​។​​ដើម្បី​ជា​ជំនួយស្មារតី​ជូន​ដល់​មន្ត្រី​អធិការកិច្ច​ទាំងអស់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ផ្តល់​អនុ សាសន៍​មួយចំនួន​៖

* អគ្គាធិការដ្ឋាន​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​ជំរុញ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ដាក់​ពាក្យ​ស្នើសុំ និង​បន្ត​អាជ្ញា​បណ្ណ​។​
* មុនពេល និង​កំពុង​ចុះ​ធ្វើ​អធិការកិច្ច មន្ត្រី​អធិការកិច្ច​ទាំងអស់​ត្រូវ​ពិនិត្យ និង​សិក្សា​ច្បាប់​ស្តីពី​ទេសចរណ៍ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​ក្រសួង​ទេសចរណ៍ ឲ្យបាន​ច្បាស់លាស់​ជា​មុន​។​
* ត្រូវ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការចាត់វិធានការ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​រាល់​ការចុះ​ធ្វើ​អធិការកិច្ច ត្រូវ​មាន​ការអនុញ្ញាត​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឬ​ប្រធាន​ស្ថាប័ន​។​
* ពេល​ធ្វើ​អធិការកិច្ច គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទេសចរណ៍ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច និង​កំណត់ហេតុ​ឲ្យបាន​ច្បាស់លាស់​។​
* ត្រូវ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថ្មីៗ​នានា ដើម្បី​ជំរុញ​ការ​ធ្វើ​អធិការកិច្ច​ឲ្យមាន​ប្រសិទ្ធភាព​។​
* ត្រូវ​ធ្វើ​ផែនការ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី និង​មធ្យម​ដល់​មន្ត្រី​អធិការកិច្ច​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​។​
* ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងមាត់​នូវ​បទបញ្ជា​ផ្ទៃក្នុង សម្រាប់​មន្ត្រី​អធិការកិច្ច​ចុះ​បំពេញបេសកកម្ម​តា​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​។​
* បន្ត​រៀបចំ​ផែនការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស លើ​ការងារ​អធិការកិច្ច​ជាប្រចាំ​។​
* ពង្រឹង​ការអនុវត្ត​វិន័យ និង​កាតព្វកិច្ច​មន្ត្រីរាជការ ដូចដែល​មានចែង​ក្នុង​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​កម្ពុជា និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន ពិសេស​ការពង្រឹង​វិន័យ​ការងារ​ក្នុង​អគ្គាធិការដ្ឋាន​។​

​ម្យ៉ាងទៀត ក្នុងករណី​មាន​ភាពមិនប្រក្រតី ឬ​អនុវត្ត​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​ទេសចរណ៍ ព្រមទាំង​បទ​ប្បញ្ញត្តិ​នានា​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ អគ្គាធិការដ្ឋាន​ដែលជា​សេនាធិការ​ផ្ទាល់​ឱ្យ​ក្រសួង​ទេសចរណ៍​ត្រូវ​ទទួលបន្ទុក​ការងារ​អធិការកិច្ច អង្កេត ពិនិត្យ ស្រាវ ជ្រាវ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង និង​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​។​

​ក្រសួង​ទេសចរណ៍​ជឿជាក់​ថា​មន្ត្រី​អធិការកិច្ច​ដែល​មាន​សម្បទា​ជា​នគរបាល​យុត្តិធម៌​ទាំងអស់ នឹង​យក​ចំណេះដឹង និង​បទ ពិសោ ធន៍​ល្អៗ ដែល​ធ្លាប់បាន​អនុវត្ត​កន្លង​មក​ទៅ​បម្រើ​ការងារ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.