ក្រសួងទេសចរណ៍អបអរសារទរ និងទទួលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០!

(ភ្នំពេញ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលនៃប្រទេសមហាអនុតំបន់មេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមមូលបទ “ការពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទស្សវត្សរ៍ថ្មី”។ កិច្ចប្រជុំបានជំរុញកិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធី GMS និងបានអនុម័តឯកសារសំខាន់ៗចំនួន ២ រួមមាន៖ (១) ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ ២០៣០ (GMS 2030) សម្រាប់ដឹកនាំកម្មវិធី GMS នៅក្នុងទសវត្សរ៍ថ្មី និង (២) ការឆើ្លយតបនឹងជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញ ឆ្នាំ២០២១-២០២៣ ដែលជាឯកសារយុទ្ធសាស្ត្របំពេញបន្ថែមដល់យុទ្ធសាស្ត្រ GMS ២០៣០ ផ្តោតលើការគាំទ្រដល់ការស្តារឡើងវិញនៃប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចនៃអនុតំបន់ក្នុងរយៈពេលមធ្យម។
ចំពោះវិស័យទេសចរណ៍ ការអនុម័តឯកសារយុទ្ធសាស្ត្រទាំងពីរខាងលើ បានចង្អុលបង្ហាញពីទិសដៅសំខាន់របស់ប្រទេសជាសមាជីក GMS ក្នុងវិស័យទេសចរណ៍ ដោយជំរុញបង្កើតនូវកាលានុវត្តភាពក្នុងវិស័យទេសចរណ៍ឲ្យកាន់តែរលូន និងមានសុវត្ថិភាព តាមរយៈការបន្តអនុវត្តគម្រោងគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី១ និងទី២ ការអនុវត្តគម្រោងស្តារឡើងវិញសហគមន៍ទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ បន្តដាក់ចុះវិធានការបន្ទាន់នានាឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ និងជំរុញអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០១៦-២០២៥ ដែលដឹកនាំដោយក្រុមការងារទេសចរណ៍ (TWG) និងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។ យោងតាមយុទ្ធសាស្ត្រខាងលើយើងរំពឹងថានឹងជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) មានលក្ខណៈល្អប្រសើរនៅក្រោយវិបត្តិ សំដៅប្រែក្លាយតំបន់ GMS ប្រកបដោយសុខុដុមនីយកម្ម ភាពធន់ និរន្តរភាព និងការទទួលសុខត្រូវ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.