កម្ពុជា​ជំរុញ​ការផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​ពី​ទីផ្សារ​ទួរគី និង​អឺរ៉ុប មក​កម្ពុជា​អោយ​កាន់តែច្រើន​

ទីក្រុង​អ៉ី​ស្តាន់​ប៊ុល Istanbul, Turkey៖ នៅក្នុង​ពិព័ណ៍​ទេសចរណ៍​អន្តរជាតិ EMITT 2019 លើក​ទី​២៣ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​អ៉ី​ស្តាន់​ប៉ុល ប្រទេស​ទួរគី ប្រតិភូ​ក្រសួង​ទេសចរណ៍ ដឹកនាំ​ដោយ​ឯកឧត្តម គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ ដោយ​មាន​ការចូលរួម​ពី​ផ្នែក​ឯកជន​ចំនួន ៣​ក្រុមហ៊ុន (Younes Tourism Co., Ltd, Charming Cambodia Tour, Eurasie Travel) បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ដើម្បី​ទាក់ទាញ​ទេសចរ​ទួរគី និង​អឺរ៉ុប​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ទួរគី​បាន​និង​កំពុង​អនុវត្ត​ស្មារតី​អនុស្សារណៈ​យោគយល់​គ្នា (MoU) លើ​វិស័យ​អាទិភាព​នានា រួម​ទាំង​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៨ កន្លងមក នៅ​ទីក្រុង​អ៉ី​ស្តាន់​ប៉ូល​។​

​ឯកឧត្តម គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ប្រតិភូ បាន​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​ពិព័រណ៍ EMITT 2019 ក្រោម​អធិបតីភាព ឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​តួរ​គី និង​លោក Ali Yerlikaya អភិ បាលក្រុងអ៉ី​ស្តាន់​ប៊ុល កាលពី​ព្រឹក​ថ្ងៃទី​៣១ មករា ឆ្នាំ​២០១៩​។​

​ពិព័រណ៍ EMITT ជា​ពិព័រណ៍​ជា​ពិព័រណ៍​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប មាន​អ្នកចូលរួម​ប្រមាណ​ជា ៦​ម៉ឺន​នាក់ មក​ពី​ប្រមាណ​៩០ ប្រទេស​។ ស្តង់​ពិព័រណ៍​ក្រសួងទេសចរណ៍​ទទួល​បាន​ភ្ញៀវ​ចូល​ទស្សនា និង​សាកសួ​ព័ត៌មាន​យ៉ាង​ផុលផុស​។ ជា​កិត្តិយស​នៅ​ថ្ងៃ​ទី ៣១ ពន្លា​ក្រសួងទេសចរណ៍​បាន​ទទួល​ឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ទួរគី និង​លោក Ali Yerlikaya អភិបាលក្រុងអ៉ី​ស្តាន់​ប៊ុល​។ នៅ​ថ្ងៃ​បន្ទាប់ លោក Alinur Aktas អភិបាលក្រុង​ពូរ​សា ក៏​បាន​មក​ទស្សនា​នៅ​ពន្លា​ក្រ សួងទេសចរណ៍​ផងដែរ​។​

​ក្រៅពី​សកម្មភាព​ពិព័រណ៍ ប្រតិភូ​ក្រសួង​ទេសចរណ៍​ក៏​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines, Asiana Airlines, Social Media, Bloggers ដើម្បី​សហការ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទី ផ្សារ​ទួរគី និង​ពិភពលោក​ឲ្យមក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។​

​នា​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជា​ថ្ងៃ​ចុងបញ្ចប់ នៃ​ពិព័រណ៍ EMITT 2019 ដែល​បើក​ជា​សាធារណៈ​សម្រាប់​មហាជន​ចូល​ទស្សនា ស្តង់​ពិព័រណ៍​កម្ពុជា​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម Isha Su ប្រតិភូ​រដ្ឋាភិបាល Turkey ទទួលបន្ទុក​គ្រប់គ្រង​តំបន់ Mersin ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំ​មួយ​ផ្នែក​កំពង់ផែ​។​

​ប្រតិភូ​ក្រសួង​ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​មក​ពី​ទីក្រុង Bursa រួមមាន Mr. Eruiment Yilmal ប្រធាន​គ្រប់គ្រង​ទេសចរណ៍ Bursa, Mr. Anil Baxik អ្នកសម្របសម្រួល​ការ​ងារ​ទេសចរណ៍ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ផលិត​គ្រឿងចក្រ និង​វាយ​ន​ភណ្ឌ​ប្រកបដោយ​សក្តានុពល​មួយ​ក្នុង​តំបន់ (Machinaries and Textile) ពួកគាត់​មាន​បំណង​សិក្សា ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ការវិនិយោគ និង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ឯកជន​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ទីក្រុង Bursa​។​

​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ស្តង់​កម្ពុជា​មាន​ការចូល​រួម​សម្របសម្រួល​ពី​ប្រធាន​សមាគម និស្សិត​កម្ពុជា​នៅ​ទួរគី ដោយ​បាន​ផ្តល់​ព័ត៌ មាន​ផុសផុល ប្រើប្រាស់ ៥ ភាសាៈ ទួរគី អារ៉ាប់ ម៉ាឡេស៊ី ថៃ និង​អង់គ្លេស​។​

​គួរកត់សម្គាល់​ផងដែរ​ថា កម្ពុជា​បាន​និង​កំពុង​រៀបចំ​បង្កើត​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុ​ង​អង់កា​រ៉ា ដែល​អាច​នឹង​លេចចេញ​ជា​រូបរាង​នៅ ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ​។​

​ទួរគី​ជា​ទីផ្សារ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​ដែល​មាន​ប្រជាជន ៨០​លាន​នាក់​។ ឆ្នាំ​២០១៨ ទួរគី​ទទួលបាន​ទេស​ចរ ៣៩. ៥ លាន​នាក់ និង​រកចំណូលបាន ២៩. ៥ ប៊ី​លាន​ដុល្លា​អាមេរិក​។ ទេសចរ​ទួរគី​ចេញ​ក្រៅ​ប្រទេស​ភាគច្រើន​ទៅ​ទស្សនា ម៉ាឡេស៉ី សិង្ហ​បុរី ថៃ វៀតណាម តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines ។​

​កម្ពុជា​សង្ឃឹមថា នឹង​មាន​ការហោះហើរ​ត្រង់​ពី​ទួរគី​មក​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដែល​អាច​នាំ​យក​ភ្ញៀទេសចរ​ទួរគី និង​អឺរ៉ុប មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.