ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ហូកា ដើម្បីជំរុញនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមបណ្តាខេត្តភូមិភាគឦសាន្ត!

(ភ្នំពេញ) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “អ្នកវាយតម្លៃបង្គោល ហូកា ជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សម្រាប់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី” ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ តំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ ក្លឹបគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន និងសិក្ខាកាមសរុបចំនួន ៥០រូប។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថាការចូលរួមដ៏មានតម្លៃរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងកម្មវិធីនេះ បានបង្ហាញអំពីការរួបរួមគ្នាយកចិត្តទុកដាក់លើការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ បង្កើតឱកាសការងារដល់យុវជន និងរួមគ្នាគៀងគរអ្នកជំនាញដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ក៏ដូចជាការពង្រឹងពង្រឹងជំនាញវិជ្ជាជីវៈ សំដៅធានានូវគុណភាពសេវាកម្មទេសចរណ៍ផងដែរ។ ឯកឧត្តមបានបន្តទៀតថា វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ហូកា នេះគឺជាវគ្គពង្រឹងសមត្ថភាពបន្ថែមដល់លោកគ្រូ អ្នកគ្រូបង្គោលតាមបណ្តាលខេត្តគោលដៅគម្រោង ដើម្បីទទួលបានជំនាញបច្ចេកបន្ថែមទៀតលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់សិក្ខាកាមក្រោយវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះ នឹងចូលរួមពង្រឹងដល់និរន្តរភាពនៃការបណ្តុះបណ្តាលទៅថ្ងៃអនាគត ដោយយើងអាចនិយាយបានថា មន្ត្រីបង្គោលតាមខេត្តគោលដៅនឹងមានសមត្ថភាពផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្តសមត្ថភាពផង សំដៅធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញជំហ៊រមុតមាំរបស់អង្គការ Swisscontact ដើម្បីគាំទ្រគណៈកម្មការការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ឲ្យមានដំណើរការបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការពង្រឹង និងលើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែរ ឯកឧត្តមបណ្ឌិត ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)”។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់ថារហូតមកដល់បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact និងអនុវត្តសកម្មភាពដោយមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ១០ទូទាំងប្រទេស បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញកម្រិតទាប យុវជនក្រីក្រ ប្រជាសហគមន៍ទេសចរណ៍/អេកូទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ បានចំនួនប្រមាណជាង ៣,០០០រូប ចាប់បីឆ្នាំ២០១៥ ដល់ ២០២២ និងអាជីវកម្មច្រើនជាង ៤០០ នឹងទទួលផលពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅឆ្នាំ២០២៣នេះ។ លោកបានបន្តទៀតថាគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានខិតខំគៀងគរដៃគូរអភិវឌ្ឍន៍ និងអង្គការជាតិអន្តរជាតិ ដើម្បីជ្រោមជ្រែងការបណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling) ដល់អ្នកជំនាញទេសចរណ៍ក្នុងដំណាក់កាលគៀងគរមកវិញនូវអ្នកជំនាញដែលបានឈប់សម្រាកកន្លងមកដោយវិបត្តិជំងឺកូវីដ-១៩ និងបានពង្រឹងសមត្ថភាពអ្នកជំនាញដែលកំពុងបម្រើការងារបច្ចុប្បន្នបានយ៉ាងល្អប្រសើរ ហើយកន្លងមកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ត្រូវបានទទួលស្គាល់ជារបៀបវារៈនៃការបណ្តុះបណ្តាលថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើគុណភាព ប្រសិទ្ធភាព តម្លាភាព និងកិច្ចសហការដ៏ល្អ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.