កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ Travel Bubble អាចទទួលបានភ្ញៀវអន្តរជាតិដែលធានាសុវត្ថិភាពបណ្តើរៗឡើងវិញ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានជួបប្រជុំគ្នាជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍។

មុនឈានដល់កិច្ចប្រជុំនេះ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការធ្វើដំណើរដោយកន្លែង Travel Bubble or One way Closed-loop Charted Plane នៅកម្ពុជារួចហើយផងដែរ។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា កំលុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺ COVID-19 នេះបានធ្វើឱ្យកម្ពុជាបាននិងកំពុងជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឱ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។
ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្តទៀតថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែងនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជា
ពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ ដោយត្រូវមានការឯកភាពពីក្រសួង
សុខាភិបាល និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ឯកឧត្ដមថា ទោះយ៉ាងណាក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះអាចអនុវត្តទៅបានលុះណាមានការឯកភាពគាំទ្រពីក្រសួង
សុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.