ទស្សនា​រូបភាព​ទូទៅ នៃ​ការ​ដើរលេង​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ក្នុង​បុណ្យ​សមុទ្រ​ថ្ងៃទី

(​កោះកុង​)៖ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​សមុទ្រ ដែល​បាន​ធ្វើឡើង​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​និង​កំពុង​ដើរ​កម្សាន្ដ ដើរ​ទស្សាន​ការតាំងពិពរណ៌​ផលិត​ផល​ផ្សេងៗ ពោរពេញ​ដោយ​ក្ដី​រីករាយ ខណៈ​សន្ដិសុខ សណ្ដាបធ្នាប់ ត្រូវបាន​រៀបចំ​យ៉ាង​ល្អប្រសើរ​។​

​នៅ​ល្ងាច​នេះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង ដែល​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​អង្គទូត​នានា​, មន្ត្រី​រាជរដ្ឋាភិបាល​, ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផងដែរ​។​

​នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ដើរ​កម្សាន្ត និង​ទស្សនា​សកម្មភាព សំខាន់ៗ​ដូចជា ការតាំងពិព័រណ៍​ទំនិញ​, ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក​, ពិ​ពរណ៍​មុខម្ហូប​, ភេសជ្ជៈ​, ព្រឹត្តិការ​កីឡា (​លើគោក លើទឹក និង​លើ​អាកាស​), ប្រគុំ​តន្ត្រី​នា​ពេល​រាត្រី ជាមួយ​ឈុត​ឆាក​សិល្បៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​អំពី​ទិដ្ឋភាព​នេះ Fresh News សូម​នាំ​អារម្មណ៍​មិត្ត​អ្នកអាន ទស្សនា​រូបភាព​ទូទៅ នៃ​ការ​ដើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​នៅ​ខាងក្រោម​នេះ​៖​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.