ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) កោតសរសើរ និងថ្លែងអំណរគុណក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយជោគជ័យ!

(ទីក្រុងបាងកក) តាមលិខិតចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (Mekong Tourism Coordinating Office-MTCO) បានកោតសរសើរចំពោះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ "គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethinking for Resilience and Digitalization)" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នា២០២៣ នៅខេត្តព្រះសីហនុ។
ការិយាល័យ​សម្របសម្រួលទេសចរណ៍មេគង្គ បានកោតសរសើរចំពោះការៀបចំបដិសណ្ឋារកិច្ចដ៏ល្អរបស់ម្ចាស់ផ្ទះ តាំងពីពេលប្រតិភូមកដល់ រហូតត្រឡប់វិញ ការៀបចំពិធីការ និងខ្លឹមសារកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ពិធីទទួលអាហារស្វាគមន៍និងលៀងសាយភោជន៍ ការរៀបចំពិព័រណ៌ទេសចរណ៍ប្រកបដោយនិរន្តរភាព និងដំណើរទស្សនកិច្ចកោះរ៉ុងជាដើម។ ការិយាល័យ MTCO ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបច្ចេកទេស ដែលបានបង្ហាញពីការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការដឹកនាំ និងរៀបចំកម្មវិធីខាងលើឲ្យទទួលបានប្រសិទ្ធភាព និងលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់។
សូមរំលឹកផថដែរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី ៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ដោយមានប្រតិភូជាតិ-អន្តរជាតិ អ្នកសម្របសម្រួល វាគ្មិនជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានសរុបចំនួន ២៥០រូប មកពី១៩ប្រទេសជុំវិញពិភពលោក ដោយពិធីបើកទេវិកាទេសចរណ៍មេគង្គបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ក្រោមធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្តះសីហនុ។
វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ បានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖​ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈ​បច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាប័ន​​សាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។
នាឱកាសពិធីបិទវេទិកាទេសចរណ៍មេគង្គ កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍​​មេគង្គឆ្នាំ២០២៤ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន នៅខែឧសភា ឆ្នាំ២០២៤។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.