ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖ ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង

ហុង កុង​៖ តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (HKDTC-Hong Kong Trade Development Council) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ចូលរួម​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី (AFF-ASIAN Financial Forum) ដែល​រៀបចំឡើង​ដោយ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង (Hong Kong SAR of the PRC) កាលពី​ថ្ងៃ​ទី​១៤-១៥ ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​អ្នកចូលរួម​ប្រមាណ ៣០០០​នាក់ មក​ពី​ជាង​៤០​ប្រទេស ដោយ​បាន​ពិភាក្សា​គ្នា​ក្រោម​ធាន​បទ ”​បង្កើត​អនាគត​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​បរិយា​ប័ន្ន (Creating sustainable and inclusive future)” ដែល​បាន​ផ្តោត​សំខាន់​លើ​ការរក្សា​តុល្យភាព​សេដ្ឋកិច្ច​សកលលោក ក្នុង​កាលៈទេសៈ​ដែល​មាន​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក បញ្ហា​ការចាកចេញ​ពី​សហគម​ន៍​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស (Brexit) និង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​អីរ៉ុប ។​ល​។​

​ដោយឡែក នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​អធិបតី​ជាមួយ​លោក Raymond YIP អនុប្រធា​នប្រត្តិបត្តិ HKTDC និង​លោក ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​ធុរកិច្ច​ហុងកុង​នៃ​កម្ពុជា (HK BAC - Hong Kong Business Association of Cambodia) ក្នុង​វេទិកា​ស្តី​ពី​ឱកាស​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ សហការ​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​ក្រុមប្រឹ​ក្សាអភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council) និង​សមាគម​ធុរកិច្ច​ហុងកុង​សម្រាប់​កម្ពុជា (Hong Kong Business Association of Cambodia) ដោយបាន​គូសបញ្ជាក់​ថា​កម្ពុជា​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យបាន ៧ លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​នឹង​កើនឡើង​ដល់​ប្រមាណ ៣ លាន​នាក់​។ នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​វិនិយោគិន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​បរទេស​ទាំងអស់ ក៏ដូចជា​វិនិយោគិន​ចិន និង​ហុងកុង ឲ្យមក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត ពិសេស​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដោយ​ឈរ​លើ​គោលការណ៍​ស្អាត បៃតង ការច្នៃប្រឌិត និង​និ​វានុ​វត្តន៍​ក្នុង​យុគ្គសម័យ​ឌីជីថល​ណូ​ប​នីយកម្ម​។​

​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដៃគូ​វិនិយោគ​ក្នុង​ក្រុង​ហុងកុង បាន​បង្ហាញ​នូវ​ការគាំទ្រ និង​ជឿជាក់​លើ​ការវិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​វិស័យ​ទេសចរណ៍ ដោយ​ពួកគាត់​បាន​សំដែង​នូវ​ឆន្ទៈ​ពិត​ចេញ​ពី​បេះ​ដូង​លើ​ស្ថានភាព​រីកចំរើន​របស់​កម្ពុជា សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​បាន​សន្យា​ជួយ​សិក្សា​លទ្ធភាព​រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ ពិសេស​លើ​គំរោង​អភិវឌ្ឍ​ន៏​តំបន់​ទេសចរណ៍​ថ្មីៗ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​ឆ្លាត​វៃ (Smart City, Smart Tourism)​។​

​គួរកត់សម្គាល់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ ១,៩ លាន​នាក់ ក្នុង​កំណើន​ប្រមាណ ៧០% ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ ៦,២ លាន​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា​។ តាម​ការព្យាករណ៍ កម្ពុជា​អាច​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ ៣ លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ជាង ៧ លាន​នាក់​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.