ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍

(សៀងហៃ)៖ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះក៏មានការផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍ផងដែរ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាទៅទស្សនកិច្ច និងចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ វិទ្យាស្ថានទេសចរណ៍សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក ខាង នាន (Kang Nian) នាយកវិទ្យាស្ថាន។

អនុស្សរណៈផ្ដោតសំខាន់លើចំណុចចំនួន៦ ដូចខាងក្រោម៖

១. ជំរុញកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលភាសាចិននិងខ្មែរក្នុងវិស័យទេសចរណ៍។

២. ជំរុញនិងបង្កើនកម្មវិធីផ្លាស់ប្តូរការសិក្សាភាសាចិនរយៈពេលខ្លី។

៣. ជំរុញការផ្លាស់ការសិក្សារបស់សិស្ស និស្សិត ជំនាញទេសចរណ៍រវាងចិននិងកម្ពុជា។

៤. ផ្លាស់ប្តូរបទពិសោធន៍ និងវគ្គគ្រប់គ្រងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍។

៥. ការរៀបចំសិក្ខាសាលាស្តីពីវិស័យទេសចរណ៍ ផ្ដោតសំខាន់លើការអភិវឌ្ឍ វិនិយោគ វប្បធម៌ បេតិកភណ្ឌ ការអប់រំ និងការគ្រប់គ្រង។

៦. ជំរុញទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

សូមបញ្ជាក់ថា អនុស្សរណៈនេះមានសុពលភាពរយៈពេល៣ឆ្នាំ។ ដោយឡែក អំឡុងវិបត្តិកូវីដ-១៩ មុនចុះអនុស្សរណៈ វិទ្យាស្ថានទេសចរណ៍សៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានផ្ដល់អាហារូបករណ៍ចំនួន២០ មកមន្ត្រីក្រសួងទេសចរណ៍ និងនិស្សិតកម្ពុជា សិក្សាអនឡានរយៈពេលខ្លី ហើយសិក្ខាកាមកម្ពុជា បានសិក្សាប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។ សម្រាប់អាហារូបករណ៍បន្ទាប់នឹងតម្រូវឲ្យមកសិក្សាផ្ទាល់ ដែលអាចជាវគ្គខ្លី និងវែង។

នាអំឡុងទស្សនកិច្ចនោះដែរ តំណាងក្រសួងទេសចរណ៍ក៏បានធ្វើបទបង្ហាញអំពីទេសចរណ៍កម្ពុជាដល់សាស្ត្រចារ្យ និងនិស្សិតនៃវិទ្យាស្ថានសៀងហៃផងដែរ ដើម្បីបង្ហាញអំពីភាពទាក់ទាញទេសចរណ៍នៅកម្ពុជា និងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ ដូចមានក្នុងអនុស្សរណៈ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.