អត្តពលិកកម្ពុជា ៧ប្រភេទបន្ដប្រកួតថ្ងៃនេះ ក្រោយពិធីបើកស៊ីហ្គេមផ្លូវការយប់មិញ

អត្តពលិកកម្ពុជា ៧ប្រភេទបន្ដប្រកួតថ្ងៃនេះ ក្រោយពិធីបើកស៊ីហ្គេមផ្លូវការយប់មិញ

(ម៉ានីល)៖ អត្តពលិកកម្ពុជា ៧ប្រភេទកីឡា នឹងបើកយុទ្ធនាការប្រកួតលក្ខណៈទ្រង់ទ្រាយធំលើកដំបូង នៅថ្ងៃទី០១ ខែធ្នូនេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ត្រូវបានរៀបចំពិធីបើកការប្រកួតជាផ្លូវការដ៏កក្រើកនៅកីឡដ្ឋាន Philippines Arena កាលពីយប់មិញ ។

យោងតាមការឲ្យដឹងពីនាយបេសកកម្ម ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា អត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតថ្ងៃនេះ រួមមានកីឡាបាល់ទះឆ្នេរខ្សាច់, កីឡាវាយសី, កីឡាកាយសម្ព័ន្ធ, កីឡាសីប៉ាក់តាក្រ, កីឡារាំ, គុនល្បុក្កតោ(Arnis) និងកីឡាបាល់បោះ ៣ X ៣ ។ នេះជាការប្រកួតច្រើនប្រភេទកីឡាដំបូងរបស់កម្ពុជា បន្ទាប់ពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទាត់ឆ្នេរខ្សាច់ កាលពីថ្មីៗ ។

ឯកឧត្ដមបន្ដថា ក្នុងចំណោម ៧ប្រភេទកីឡាខាងលើ មានកីឡា ២ប្រភេទ ដែលត្រូវប្រកួតប្រជែងមេដាយជាមួយបណ្ដាប្រទេសផ្សេងៗក្នុងថ្ងៃនេះ រួមមានកីឡារាំ និងគុនល្បុក្កតោ(Arnis) ។ ប៉ុន្ដែចំពោះលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងទេ ព្រោះកីឡាទាំង ២ប្រភេទនេះ ត្រូវប្រើរយៈពេលយូ មុនឈានដល់វគ្គដណ្ដើមមេដាយ ។ ចំណែកកីឡាផ្សេងៗ ស្ថិតក្នុងដំណាក់ការប្រកួតវគ្គជម្រុះនៅឡើយ ។

ក្រឡេកមកចាប់អារម្មណ៍ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមខួប ៦០ឆ្នាំ នៅហ្វីលីពីននេះយប់មិញ បានធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសសមាជិកអាស៊ាន ខណៈថ្នាក់ដឹកនាំ និងអត្តពលិកកម្ពុជា ក៏បានចូលរួមផងដែរ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ គឺចាប់បើកការប្រកួតពីថ្ងៃទី៣០-វិច្ឆិកា ហើយបិទនៅថ្ងៃទី១១-ធ្នូ ។ ចំពោះកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៣១ប្រភេទកីឡាទៅចូលរួម ខណៈបច្ចុប្បន្នមានអត្តពលិកជាង ១៥ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន ដើម្បីត្រៀមការប្រកួតជាបន្ដបន្ទាប់ ក្នុងគោលដៅដណ្ដើមកិត្តិយស និងលទ្ធផលល្អជូនជាតិមាតុភូមិ ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.