សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​

នៅ​ព្រឹក​ថ្ងៃ​ពុធ​១០​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា គ​.​ស ២០១៩ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​។​

​ក្នុងជំនួប​នោះ លោក ឡ ស៊ូ​កាង បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ទទួល ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កន្លងមក​។ លោក​បាន​មានប្រសាសន៍ថា ក្នុង​ជំនួប​រវាង​សម្ដេច​ជា មួយ នឹង​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង គឺ​បាន​ចង្អុល​នូវ​ផ្លូវ​ដ៏​ត្រឹមត្រូវ សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំង​ពីរ ដោយឡែក​ក្នុង​ជំនួប​ជាមួយនឹង ឯកឧត្តម លី ខឺ​ឈាំ​ង និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​នោះ​គឺ​អនុវត្ត​ទៅ​តាម​ការចង្អុល បង្ហាញ​ដ៏​ត្រឹមត្រូវ​របស់​ប្រធានាធបតី ស៊ី ជិន​ពីង​។ លោក​បាន​បន្តថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះ​ជាណា​ចក្រ​កម្ពុជា​ពេលនេះ​គឺ​តាម​ការអនុញ្ញាត​ពី​ឯកឧត្តម ស៊ី ជិន​ពីង ក៏ដូចជា ឯកឧត្តម លី ខឺ​ឈាំ​ង ដើម្បី​ប្រកាស​នៅ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​រវាង ចិន និង​កម្ពុជា ក្នុងន័យ​នេះ​ដែរ​លោក​ក៏​បាន​គោរព​ជំរាប​រាយការណ៍​ជូន​សម្ដេច​ថា លោក​នឹង​ធ្វើការ​ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ក៏ដូចជា​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដើម្បី​រៀបចំ​នូវ​សកម្មភាព​ផ្សេងៗ​សម្រាប់​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​យើង​ឆ្នាំ​២០១៩ នេះ ដែល​រួមមាន​ទាំង​ការរៀបចំ​ឲ្យមាន​របាំ​និង​សកម្មភាព​ផ្សេងៗ​ទៀត ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការរៀបចំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេ សចរណ៍​និង​លោក ជំ ទាវ ក្រសួង​វប្បធម៌​កម្ពុជា​។ សម្ដេច​តេជោ​ក៏បានចង្អុលបង្ហា​ញ​ថាគ​ប្បី​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​យើង​២០១៩​នេះ អោយ​មាន​ភាពរស់រវើក ហើយ​លើសពីនោះ​ទៅទៀត សូម​ពិនិត្យ​មើល​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​ដែល​មាន​តាំងពី​អតីតកាល​ក៏​ដូចជា​ទំនាក់ទំនង​ដែល​មាន​ចរិក​ជា​ប្រវត្តិ សា ស្ត្រ​នេះ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.