រដ្ឋមន្ត្រីទេសចរណ៍៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

(ភ្នំពេញ)៖ ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កំពុងខិតជិតមកដល់នោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន ប៉ុន្តែគ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងអនុញ្ញាតឱ្យដើរកម្សាន្តវិញបាន ប៉ុន្តែសម្រាប់តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងប៉ុណ្ណោះ គឺគ្មានការទទួលភ្ញៀវទេសចរមកពីក្រៅប្រទេសឡើយ ប៉ុន្តែដាច់ខាតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ហើយកុំភ្លេចឱ្យសោះនូវការរក្សាគម្លាតសុវត្ថិភាព»។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។
ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ នេះបើតាមការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គួរជម្រាបថា ទោះបីស្ថិតក្នុងដំណាក់វិបត្តិកូវីដ-១៩ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងដ៏ឆាប់រហ័ស (លើកលែងតែក្នុងរយៈពេលនៃព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា) ដែលបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែកផងដែរ ជាពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋាន។
ទន្ទឹមនឹងនេះ ក៏មានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗជាច្រើន ដែលមានលក្ខណៈច្នៃប្រឌិត (Creative and Innovative) ពិសេសរមណីយដ្ឋានទេសចរណ៍ ដែលមានការកែច្នៃបែបកសិទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ បន្ថែមពីលើគោលដៅទេសចរណ៍ដែលមានស្រាប់នានាជាច្រើននៅតាមបណ្តារាជធានី-ខេត្ត។
តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង (ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង) នឹងមានចំនួនប្រមាណ ៩ លាននាក់ ថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.