រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត កំណត់ទិសដៅរៀបចំបុណ្យសមុទ្រឆ្នាំនេះឱ្យបានល្អជាងគេ

រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត កំណត់ទិសដៅរៀបចំបុណ្យសមុទ្រឆ្នាំនេះឱ្យបានល្អជាងគេ

(កំពត)៖ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ (ជុំទី២) នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានប្រកាសដាក់ទិសដៅជាច្រើន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨នេះ ឱ្យកាន់តែអធិកអធមជាងឆ្នាំមុនៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ខេត្តកំពតមានសក្ដានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះមានទីក្រុងបេតិកភណ្ឌ រមណីយដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងច្រើនសម្បូរបែប មានតំបន់កសិទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសដាក់អនុសាសន៍មួយចំនួន រួមមាន៖

* ជំរុញមានការរៀបចំ «វិថីម្ហូបអាហារ» ឬហៅថា Food Street នៅទីតាំងណាមួយនៃពិធីបុណ្យសមុទ្រខាងមុខឱ្យបានល្អប្រសើរ ហើយ Food Street នេះ ក៏ទុកជាផលិតផលទេសចរណ៍អចិន្ត្រៃយ៍ សម្រាប់ទីក្រុងកំពតផងដែរ។

* ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជួនជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ ផ្លូវមកពីវាលរេញ និងផ្លូវដទៃទៀត ដែលភ្ជាប់មកខេត្តកំពត។

*ស្នើពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ ដោយបង្កើនការធ្វើការ និងបន្ថែមចំនួនកម្មករជំនាញ និងវិស្វករ។

* ត្រៀមរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឲ្យបានសម្បូរបែប ប្រកបដោយគុណភាព បើអាចធ្វើបានស្នើរៀបចំការតាំងលក់សម្លៀកបំពាក់ល្អៗដែលផលិតក្នុងស្រុក ដូចជាផលិតផល outlet ជូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានទិញយកទៅប្រើប្រាស់ក្នុងតម្លៃមួយសមរម្យ។

នាំគ្នាធ្វើឲ្យគោលដៅទេសចរណ៍កំពត ជាគោលដៅគំរូខាងគុណភាពផលិតផល ទំនិញ និងសេវា គ្មានទំនិញក្លែងក្លាយ និងអន់គុណភាព។

នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមរមណីយដ្ឋានទេសចរណ៍នានា ត្រូវគិតគូរលើបញ្ហាអនាម័យចំណីអាហារ បដិសណ្ឋារកិច្ច ការទុកដាក់សំរាម កាកសំណល់ផ្សេងៗ។

ត្រូវបន្តបំផុសចលនាឲ្យប្រជាជនចូលរួមគ្រប់ៗគ្នា ពិសេសចលនា «គ្មានសំរាមក្រោមតុ»។

ត្រូវបង្កើនយុទ្ធនាការបង្គន់អនាម័យ ទាំងសាធារណៈ និងឯកជន ទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។ យើងឯកភាពគ្នាយកខេត្តកំពតជាខេត្តគំរូ ខាងបង្គន់អនាម័យសាធារណៈល្អ។

* មន្ទីរទេសចរណ៍ខេត្តកំពត សហការជាមួយនាយកដ្ឋានជំនាញ ត្រូវផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យបានទូលំទូលាយចាប់ពីពេលនេះទៅ ដូចជារមណីយដ្ឋានទេសចរណ៍ថ្មីៗ ដូចជារមណីយដ្ឋានកសិទេសចរណ៍ ចម្ការម្រេចដ៏ល្បីល្បាញ រមណីយដ្ឋានភ្នំបូកគោ ពិសេសព័ត៌មានដែលភ្ញៀវទេសចរអាចមើលឃើញកញ្ចុំផ្កាយរាប់លានដួង ឬហៅថា កាឡាក់ស៊ីមីគីវ៉េយ នៅលើភ្នំបូកគោ។

គួររៀបចំវាលស្រែអំបិលឲ្យបានល្អ ទុកសម្រាប់ទេសចរ ស្វែងយល់ និងទស្សនា។

* ជំរុញឱ្យបង្កើតសកម្មភាពបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ចាប់ពីពេលនេះតទៅអោយបានសកម្មនិងផុលផុលផុសពិសេសអំពីអនាម័យម្ហូបអាហារ ការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ ដាច់ខាតត្រូវគិតគូរលើភាពស្អាត និងបៃតង។

* ត្រូវផ្សព្វផ្សាយប្រាប់ប្រជាជនក្នុងខេត្តឱ្យត្រៀមរៀបចំការតុបតែងលម្អលំនៅដ្ឋាន និងទីធ្លារជុំវិញផ្ទះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យសមុទ្រ ពិសេសអាជ្ញាធរក៏ត្រូវរៀបចំតុបតែងលម្អទីក្រុងឱ្យបានស្អាត ប្រកបដោយភាពទាក់ទាញ។
អាជ្ញាធរត្រូវគិតគូរលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការចតយានយន្តនៅតាមផ្លូវក៏ត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨នេះ នឹងត្រូវធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០១៩៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.