សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង»

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង»។សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃល្ងាចសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់, ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់តាំងពីឆ្នាំ ២០១១ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា គ្រប់ដណ្ដប់លើ ខេត្តទាំង ៤ រួមមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និង ខេត្តកែប ក្រោមឈ្មោះរួមមួយថា «ឆ្នេរសមុទ្រកម្ពុជា» និង ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ។
សម្តេចតេជោ មានប្រសាសន៍បន្តថា ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់របស់យើង ដែលដូនតាយើង អតីតព្រះមហាក្សត្របានបន្សល់ទុក ។ បន្ថែមពីលើឆ្នេរសមុទ្រនេះ, តំបន់ទេសចរណ៍ជាច្រើន ដូចជានៅភូមិភាគឦសាន្ត និង នៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន ។
សម្តេចតេជោ បានបន្ថែមថា ក្នុងបរិបទនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ។
ជាការពិត, សក្ដានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិសុខ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព, ស្ថិរភាពនយោបាយ និង សុខសុវត្ថិភាពពេញលេញ ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.